កីឡាករឆ្នើមចំនួន ៥ រូបដែលពូកែបណ្ដើរបាល់បំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន

8628

ការបណ្ដើរបាល់គឺជាសមត្ថភាពដ៏ពិសេសមួយសម្រាប់កីឡាករបាល់ទាត់ ។ ការបណ្ដើរបាល់បានវែងឬក៏ខ្លីគឺអាចបញ្ជាក់ពីសមត្ថភាពរបស់កីឡាកររូបនោះព្រោះតែងតែមានខ្សែការពារឬក៏កីឡាករខាងគូរបដិបក្ខមករារាំងនិងដណ្ដើមបាល់ចេញជានិច្ច ។ ហើយខាងក្រោមនេះគឺជាកីឡាករចំនួន ៥ រូបដែលពូកែបណ្ដើរបាល់បំផុតមកពីតំបន់លីគយក្សៗអឺរ៉ុប ។

៥/ កីឡាករ Ousmane Dembele របស់ក្លិប FC Barcelona

ខ្សែប្រយុទ្ធសញ្ជាតិបារាំងត្រឹមវ័យ ២១ ឆ្នាំរូបនេះបានជួយឲ្យបារាំងលើកពានរង្វាន់ World Cup ២០១៨ កន្លងមក និងបានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងក្លឹប FC Barcelona ក្នុងមួយរយះចុងក្រោយនេះ ។ Dembele បានក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ក្រុមយក្សរបស់អេស្ប៉ាញមួយនេះក្នុងការទម្លាក់ក្រុមអធិរាជស Real Madrid នៅក្នុងពានរង្វាន់ Copa Del Rey ។ ក្នុងរដូវកាលនេះរូបគេស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់ផងដែរ ។

៤/ កីឡាករ Jadon Sancho របស់ក្លិប Borussia Dortmund

ទើបតែវ័យ ១៨ ឆ្នាំប៉ុណ្ណោះ Sancho​ អាចត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងឆ្នើមបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ។ កីឡាករខ្លះនៅវ័យនេះកំពុងស្ថិតនៅឈុតយុវជននៅឡើយទេ ប៉ុន្តែផ្ទុយទៅវិញរូបគេទទួលឱកាសលេងនៅក្នុងជម្រើស ១១ នាក់ដំបូងនៅក្នុងក្លឹប Borussia Dortmund និងក៏បានជាប់ជម្រើសជាតិអង់គ្លេសឈុតធំផងដែរ ។

៣/ កីឡាករ Eden Hazard ក្លឹប Chelsea

Eden Hazard អាចត្រូវបានគេចាត់ទុកជាខ្សែបម្រើឆ្នើមបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានជួយឲ្យជម្រើសជាតិបែលហ្ស៊ិកទម្លាក់ក្រុមស៊ាំបាប្រេស៊ីលនៅវគ្គ ៨ ក្រុមចុងក្រោយនិងទទួលបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងពានរង្វាន់ FIFA World Cup 2018 នេះ ។ ហើយរូបគេតែងតែត្រូវបានក្លឹបយក្សៗជាច្រើននៅតំបន់អឺរ៉ុបដូចជា Real Madrid និង FC Barcelona អន្ទង់ចង់បានកីឡាកររូបនេះពីក្លឹបតោខៀវ Chelsea ជានិច្ច ។

២/ កីឡាករ Neymar របស់ក្លឹប Paris Saint-Germain

Neymar គឺជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកបន្ទាប់ពីផ្ទេរមកកាន់ PSG ពីក្លឹប Barce ក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូ ។ ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះអាចចាត់ទុកថាគេជាកីឡាករពូកែបណ្ដើរបាល់បំផុតដែលអាចអូសដាច់គូបដិបក្ខរបស់ខ្លួនរួចស៊ុតបញ្ចូលទីតែម្ដង ។ បច្ចប្បន្នដោយសារបួស Neymar លេងបានតែ ១១២៩ នាទីប៉ុណ្ណោះ និងស៊ុតបញ្ចូលទីបានចំនួន ១៣ គ្រាប់នារដូវកាលនេះ ។

១/ កីឡាករ Lionel Messi របស់ក្លឹប FC Barcelona

បើនិយាយអំពី Lionel Messi វិញអ្នកទាំងអស់គ្នាគ្មានអ្វីត្រូវសង្ស័យចំពោះសមត្ថភាពរបស់គេនោះទេ ព្រោះជាម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល និងម្ចាស់ពានរង្ចាន់ស្បែកជើងមាស ៥ ដងផងដែរ ។ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតនៅក្នងប្រវត្តិសាស្ត្របាល់ទាត់ជាមួយនឹងបច្ចេកទេសបណ្ដើរបាល់ ញ៉ាក់បាល់អស្ចារ្យបំផុតរបស់គេ ហើយបច្ចុប្បន្ន Messi គឺជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Laliga ៕

ដោយ៖តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី