SpaceX គ្រោងធ្វើតេស្តបាញ់យាន Dragon ដែលអាចដឹកមនុស្សបានជាលើកដំបូងទៅកាន់ទីអវកាសនៅចុងសប្តាហ៍នេះ

11552
  • នាវាអវកាសមានរហ័សនាមថា នាគ ( Dragon ) របស់ក្រុមហ៊ុន SpaceX ដែលអភិវឌ្ឍន៍ឡើងដើម្បីដឹកអវកាសយានិកនោះ នឹងត្រូវធ្វើតេស្តហោះហើរសាកល្បងនៅក្នុងថ្ងៃសៅរ៍ចុងសប្តាហ៍នេះហើយ ។

    បេសកកម្មនៃការហោះហើរសាកល្បងនាចុងសប្តាហ៍នេះ មានឈ្មោះថា Demo-1 គឺជាក្ដីសង្ឃឹមរបស់ SpaceX និង NASA ក្នុងការបញ្ជូនក្រុមអវកាសយានិករបស់ពួកគេសាជាថ្មីឡើងវិញ តាមគ្រាប់រ៉ុក្កែតរបស់អាមេរិក និងចេញពីក្នុងទឹកដីរបស់អាមេរិកផ្ទាល់ ។ សម្រាប់ការធ្វើតេស្តនេះ គឺពុំមានវត្តមានក្រុមអវកាសយានិកនៅក្នុងយាន Dragon ឡើយ ប៉ុន្តែមានអវកាសសិប្បនិម្មិតម្នាក់ឈ្មោះថា Ripley ដោយអវកាសយានិកសិប្បនិម្មិតនេះ មានបំពាក់ប្រព័ន្ធ Sensor ដែលនឹងស្ទាបស្ទង់ ក៏ដូចជាវាស់វែងទៅលើកម្លាំងល្បឿន ព្រមទាំងបរិស្ថានជុំវិញ ដែលមនុស្សជាអវកាសយានិក នឹងត្រូវឆ្លងកាត់នាពេលខាងមុខនៅក្នុងយានអវកាសនេះ ។

    សូមបញ្ជាក់ថា ការបាញ់បង្ហោះសាកល្បងលើកដំបូងបំផុតរបស់យានអវកាស Dragon នឹងត្រូវធ្វើឡើងចេញពីមជ្ឈមណ្ឌល Kennedy Space Center របស់ទីភ្នាក់ងារអវកាសអាមេរិក NASA តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX នៅម៉ោង ២ៈ៤៨ នាទីយប់រំលងអធ្រាត្រ (ម៉ោងក្នុងតំបន់) ដើម្បីឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី