លោក គីម ជុងអ៊ុន ឡើងរថភ្លើងទៅមាតុប្រទេសវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅវៀតណាម

11329

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឡើងជិះលើរថភ្លើងត្រឡប់ទៅកាន់កូរ៉េខាងជើងវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃក្នុងទីក្រុងហាណូយ និងកិច្ចប្រជុំកំពូលលើកទីពីរជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។

មុនធ្វើដំណើរចាកចេញលោក គីម ជុងអ៊ុន ត្រូវបានទទួលស្វាគមន៍យ៉ាកក់ក្ដៅពីប្រជាជននៅក្នុងតំបន់ និងក្រុមមន្ត្រីវៀតណាម នៅឯស្ថានីយរថភ្លើងនៃទីក្រុង Dong Dang ហើយលោកក៏ត្រូវបានគេរំពឹងដែរថា នឹងចំណាយពេលច្រើនជាង ៤០ ម៉ោងក្នុងចំងាយផ្លូវជាង ៤,៥០០ គីឡូម៉ែត្រឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាងវិញ ។

សូមជម្រាបថា គិតចាប់តាំងពីលោក គីម ជុងអ៊ុន បានឡើងកាន់តំណែងរយៈពេលជាង ៦ ឆ្នាំ បន្ទាប់ពីឪពុករបស់លោកបានទទួលមរណភាពកាលពីចុងឆ្នាំ ២០១១ នោះមក វៀតណាមគឺជាដែនដីបរទេសទី ៤ ហើយដែលលោក គីម បានមកបំពេញដំណើរទស្សនកិច្ច ដែលទីមួយគឺប្រទេសចិន ទីពីរប្រទេសកូរ៉េខាងត្បូង និងទីបី គឺប្រទេសសិង្ហបុរី តែក្នុងអំឡុងពេល ១២ ខែចុងក្រោយនេះប៉ុណ្ណោះ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី