មន្ត្រីមូលដ្ឋានខេត្តព្រះសីហនុ និងមន្រ្តីជំរឿនចុះប្រតិបត្តិការរាប់ប្រជាជននៅក្នុងខេត្តព្រះសីហនុទាំងកណ្តាលរាត្រី

11403

សម្រាប់ខេត្តព្រះសីហនុ ទីតាំងដែលមន្រ្តីចាប់ផ្ដើមចុះសម្ភាសនិងរាប់ចំនួនប្រជាជនមុនគេបង្អស់សំរាប់រាត្រីនេះគឺត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតែម្តង បន្ទាប់មកបន្តទៅអង្គភាពកំពង់ផែស្វ័យយ័តក្រុងព្រះសីហនុ ។

បើតាមលោក ចាន់ សំអាត មន្រ្តីបច្ចេកទេសមកពីវិទ្យាស្ថានជាតិស្ថិតិនិងជាមន្ត្រីដឹកនាំជំរឿនក្នុងតំបន់ខេត្តព្រះសីហនុ លោកបានបញ្ជាក់ថាជំរឿនគឺជាការរាប់ ប្រជាពលរដ្ឋទាំងអស់គ្រប់ទីកន្លែងដើម្បីឱ្យដឹងពីចំនួន ប្រជាពលរដ្ឋនិងស្ថានភាពជាក់ស្តែងរបស់ប្រជាជនទូទាំងប្រទេសដើម្បីកសាងផែនការដ៏ជាក់លាក់មួយសំរាប់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិ ។ លោក ចាន់ សំអាត បានពន្យល់ថា ជំរឿននេះចែកជា ២ ដំណាក់កាល៖

ដំណាក់កាលទី១ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២ ខែមីនា ២០១៩ មន្ត្រីចំរឿនត្រូវចុះបញ្ជីគ្រួសារប្រជាជន ដែលគេហៅថា listing  ដោយមានចែកជាមណ្ឌលជំរឿន ក្នុងមួយមណ្ឌលចំរឿនត្រូវកំណត់យក ១២០ គ្រួសារ ។
ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៣ ខែមីនា ២០១៩ មន្ត្រីជំរឿនចាប់ផ្តើមសម្ភាសនិងរាប់ប្រជាជននៅទូទាំងប្រទេសតែម្តង ។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមសហការជាមួយមន្រ្តីជំរឿនយើងអោយបានគ្រប់គ្នា ។ ជាមួយនេះផងដែរលោកស្រី ហៀក ហ៊ីមុល្លី អភិបាលស្តីទីខេត្តព្រះសីហនុ លោកស្រីបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តព្រះសីហនុ សូមចូលរួមសហការឲ្យបានល្អជាមួយមន្រ្តីជំរឿនគ្រាដែលក្រុមមន្ត្រីជំរឿនចុះរាប់ចំនួនប្រជាពលរដ្ឋនៅនៅតាមទីកន្លែងនានា ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី