Tiger Street Football Festival 2019 នៅមណ្ឌលខេត្តកណ្តាល មានក្រុមចូលរួមច្រើនជាងឆ្នាំកន្លងទៅ

17547
  • នារសៀលថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៩ ក្រុមការងារ Tiger Street Football Festival 2019 បានធ្វើសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការ នៃការប្រកួត Tiger Stree Football Festival 2019 នៅសណ្ឋាគារតាខ្មៅហ្គូដហ៊ែល ដោយជ្រើសរើសក្រុមខ្លាំង ៤ ក្នុងចំណោម ៤៦ ក្រុមចូលរួម ។

    លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL) បានមានប្រសាសន៍ថា ក្រុមហ៊ុន ស្រាបៀរថៃហ្គ័រ បានសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា បង្កើតព្រឹត្តិការណ៍ Tiger Street Football Festival ២០១៩ ដើម្បីឲ្យបងប្អូនៗ ជាកីឡាករចេះធ្វើការជាក្រុមចេះសាមគ្គីភាពគ្នា ដើម្បីឲ្យទទួលជ័យជម្នះលើកគូប្រកួត ។ ហើយអ្វីដែលកាន់តែពិសេសក្នុងឆ្នាំនេះ ក្រុមហ៊ុនបានបង្កើនមណ្ឌលប្រកួតដល់ ៩ ទីតាំង និងប្រាក់រង្វាន់សរុបទូទាំងប្រទេសកាន់តែធំអស្ចារ្យរហូតដល់ ៥០,០០០ ដុល្លារ ។ ជាមួយគ្នានេះ លោកស្រី បានលើកទឹកចិត្ត ដល់ក្រុមកីឡាករទាំងអស់ត្រូវខិតខំលេងឲ្យអស់ពីកម្លាំងកាយចិត្ត ហើយត្រូវចេះអត់ឱនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជាពិសេសត្រូវលេងដោយយុត្តិធម៌ ( Fair Play ) ទៅតាមបទបញ្ជាការប្រកួត ។

    សូមបញ្ជាក់ថា ការប្រកួតមណ្ឌលខេត្តកណ្តាលឆ្នាំនេះ មានក្រុមកើនឡើងរហូតដល់ ៤៦ ខណៈជ្រើសរើសយកតែ ៤ ក្រុម ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញថ្ងៃទី ១៦-១៧ ខែមីនា ២០១៩ ខាងមុខនេះ ជាពិសេសក្រុមទាំងអស់នឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺអតីតកីឡាករបាល់ទាត់លោក Ronaldinho ។ គួររំលឹកថា បន្ទាប់ពីមណ្ឌលខេត្តកណ្តាលរួច និងបន្តមណ្ឌលរាជាធានីភ្នំពេញដោយយក ១២ ក្រុម រីឯដែលប្រកួតរួច មានមណ្ឌលខេត្តព្រះសីហនុជ្រើសរើស ៦ ក្រុម មណ្ឌលខេត្តតាកែវ ៤ ក្រុម មណ្ឌលខេត្តកំពង់ស្ពឺ យក ៤ ក្រុម មណ្ឌលបាត់ដំបងយក ៩ ក្រុម មណ្ឌលក្រុងប៉ោយប៉ែត យក ៦ ក្រុម មណ្ឌលខេត្តសៀមរាប យក ១២ ក្រុម ខេត្តកំពង់ចាមយក ៧ ក្រុម មណ្ឌលខេត្តកណ្តាល ៤ ក្រុម និង មណ្ឌល រាជធានីភ្នំពេញ ១២ ក្រុមរួចហើយ ក្រុមខ្លាំងទាំង ៩ មណ្ឌល ដែលមាន ៦៤ ក្រុម និងធ្វើការប្រកួតផ្តាច់ព្រ័ត្រ នៅថ្ងៃទី ១៦ ដល់ ១៧ ខែមីនា ឆ្នាំ ២០១៩ ស្វែងរកជើងឯកតែម្តង ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី