អង្គការ NASA និង SpaceX ទទួលជោគជ័យ ក្នុងការបាញ់សាកល្បងយាន Dragon 2 ជាលើកដំបូងទៅកាន់ស្ថានីយអវកាសអន្តរជាតិ

8998
  • ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារអបអរសាទរដល់ទីភ្នាក់ងារអវកាសអាមេរិក NASA និងក្រុមហ៊ុន SpaceX ក្នុងឱកាសទទួលជោគជ័យនៃការបាញ់សាកល្បងជាលើកដំបូងនូវយាន Dragon 2 ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ។

    ជាមួយគ្នានោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX លោក Elon Musk ក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអង្គការ NASA ផ្ទាល់ផងដែរ ។ សូមបញ្ជាក់ថា យានអវកាស Dragon 2 ឬ Crew Dragon ត្រូវបានបាញ់បង្ហោះឡើងទីអវកាសតាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ក្នុងបេសកកម្មសាកល្បងលើកទី ១ របស់វា ចេញពីមជ្ឈមណ្ឌលអវកាស Kennedy Space Center របស់អង្គការ NASA កាលពីវេលាម៉ោង ៣ៈ០០ នាទីរំលងអធ្រាត្រថ្ងៃសៅរ៍ (ក្នុងតំបន់) ហើយវាត្រូវគេរំពឹងថា ទៅដល់ស្ថានីយ ISS នៅថ្ងៃអាទិត្យម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី