VIVO បើកបង្ហាញរូបរាងស្មាតហ្វូនម៉ួឌែលចុងក្រោយរបស់ខ្លួនជាផ្លូវការនៅលើទីផ្សារកម្ពុជា ជាមួយនឹងការបើកឱ្យបញ្ជាទិញទុកមុន

14955
  • ដើម្បីឆ្លើយតបទៅនឹងកំណើននៃការគំាទ្រ និងតម្រូវការរបស់អតិថិជនទូទៅ ក៏ដូច ជាបង្កើនការប្រកួតប្រជែងចំនែកទីផ្សារស្មាតហ្វូននៅកម្ពុជានោះ គណៈគ្រប់គ្រងក្រុមហ៊ុន vivo បានបើកសម្ពោធចេញលក់ជាផ្លូវការទូរស័ព្ទម៉ូឌែលចុងក្រោយរបស់ ខ្លួន គឺ V15 Pro ដែលជាស្មាតហ្វូនមានរូបរាងស្រស់ស្អាត និងបំពាក់ដោយបច្ចេកវិទ្យាពិសេសៗជាច្រើន ។

    មានប្រសាសន៍ក្នុងព្រឹត្តិការណ៍សម្ពោធជាផ្លូវការ នៃវត្តមានស្មាតហ្វូន vivo V15 Pro កាលពីយប់នៅថ្ងៃ ២ ខែមីនា នេះ នៅសណ្ឋាគារ Garden City តំណាងក្រុមហ៊ុន VIVO បានបញ្ជាក់ថា ទូរស័ព្ទ vivo V15 Pro ជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន ដែល ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់នៅជុំវិញពិភពលោកចាប់តាំងពីថ្ងៃ ដែលត្រូវបានប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីប៉ុន្មានសប្តាហ៍មុនមកម៉្លេះ ។

    តំណាងក្រុមហ៊ុន VIVO បានបញ្ជាក់បន្ថែមទៀតថា លក្ខណៈសំខាន់ៗរបស់ស្មាតហ្វូននេះ មានដូចជា៖ ការរចនារូបរាងមកស្រស់ស្អាត មានសភាពភ្លឺចាំងរលោងបែបឆ្នូតៗ និង បំពាក់ មកជាមួយនូវបច្ចេកវិទ្យាក៏កាន់តែនើបជាងមុន ដូច្នេះសម្រាប់អតិថិជនដែលមានចំណាប់ ទៅលើស្មាតហ្វូនទំនើបម៉ូឌែលចុងក្រោយនេះ អាចធ្វើការកុម៉្មង់ទុកបានពីក្រុមហ៊ុន vivo និង តំណាងចែកចាយរបស់ vivo ចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៩ នៅក្នុងតម្លៃ ៤៤៩ ដុល្លារ ជាមួយនឹងការផ្តល់ជូនការធានាត្រឹមត្រូវ និងកាដូបន្ថែមជាច្រើន ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី