យានអវកាស Dragon 2 ធ្វើដំណើរទៅដល់ស្ថានីយអវកាស ISS ដោយជោគជ័យហើយ

79964
  • យានអវកាស គ្រូ ត្រាហ្គិន (Dragon 2) បានចូលទៅចត និងតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិ ISS ដោយជោគជ័យហើយ នៅក្នុងបេសកម្មសាកល្បងលើកដំបូងរបស់វា ដោយពុំមានមនុស្សជិះ (មានតែមនុស្សជ័រតំណាង) ។

    បេសកកម្មសាកល្បងខាងលើនេះ គឺជាជំហានដ៏សំខាន់មួយដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅនៃការនាំយកមនុស្សឡើងទៅកាន់ស្ថានីយអវកាស ISS តាមរយៈយានអវកាសរបស់សហរដ្ឋអាមេរិក និងចេញពីទឹកដីរបស់សហរដ្ឋអាមេរិកផ្ទាល់ ដែលរឿងនេះពុំធ្លាប់កើតមានឡើយចាប់តាំងតែពីឆ្នាំ ២០១១ មក ។

    បន្ទាប់ពីគោចរជុំវិញផែនដី ១៨ ជុំ ក្រោយពីវាត្រូវគេបាញ់បង្ហោះឡើងទៅកាន់ទីអវកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនយាន គ្រូ ត្រាហ្គិន របស់ក្រុមហ៊ុន ស្ពេសអិច បានចូលទៅភ្ជាប់ជាមួយស្ថានីយ ISS ដោយជោគជ័យកាលពីម៉ោងជិត ៦ ព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) តាមរយៈប្រព័ន្ធហោះហើរស្វ័យប្រវត្តិនេះបើតាមទីភ្នាក់ងារអវកាសអាមេរិក NASA ។ យាន គ្រូ ត្រាហ្គិន នឹងនៅស្ថិតនៅស្ថានីយ ISS រយៈពេល ៥ ថ្ងៃ មុននឹងវាត្រូវចាកចេញវិញនៅថ្ងៃទី ៨ ខែ មីនា ខាងមុខ ហើយបន្ទាប់មកទៀតវានឹងចាប់ផ្តើមដំណើរចុះមកកាន់ផែនដីវិញ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី