ចុម!! បងប្អូនកូរ៉េទំាងពីរគម្រោងចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ 2023 Women’s World Cup រួមគ្នា

21023
  • ប្រទេសបងប្អូនកូរ៉េទំាងពីរ ( កូរ៉េខាងត្បូង និង ខាងជើង ) មានគម្រោងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះរួមគ្នានៃព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកក្នុងឆ្នាំ ២០២៣ ខាងមុខ (2023 Women’s World Cup) បន្ទាប់ពីបារាំងដែលធ្វើម្ចាស់ផ្ទះក្នុងឆ្នាំ ២០១៩ នេះ ។

    ទន្ទឹមគ្នានោះដែរ កូរ៉េខាងជើង និងកូរ៉េខាងត្បូងដែលមានភាពតានតឹងខាងផ្នែកនយោបាយអស់រយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ក៏បានធ្វើការពិភាក្សាជាមួយមហាអំណាចចិន ថាតើមានដៃគូមួយណាដែលស័ក្តិសម ក្នុងការធ្វើម្ចាស់ផ្ទះរួមគ្នា សម្រាប់ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ ឆ្នាំម្តង និងដើម្បីរក្សាចំណងមិត្តភាពនឹងគ្នាទៀតផង ។

    គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានក្លាយជាគូប្រជែងសម្រាប់ការដេញថ្លៃធ្វើម្ចាស់ផ្ទះ ហ្វីហ្វា វីមីន វើល ខាប់ ២០២៣ (FIFA Women’s World Cup 2023) ទល់នឹង ៣ ប្រទេសផ្សេងទៀតនៅប្លុកអាស៊ីដូចគ្នារួមមាន អូស្រ្តាលី ណូវែហ្សេឡង់ ជប៉ុន និងអាហ្រ្វិកខាងត្បូង ខណៈ កូឡុំប៊ី និងថៃ ប្រកាសដកខ្លួន ដែលនឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី