TN Kandal “A” ក្លាយជាជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល Tiger Street Football Festival ដើម្បីឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញ

19987
  • ព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival ២០១៩ បានរកឃើញបេក្ខជន ៤ ក្រុមទៀត ខណៈក្រុម TN Kandal “A” ជាជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល បន្ទាប់យកឈ្នះក្រុម SERV “A” ៣:២ នៅវគ្គផ្តាច់ព្រ័ត្រក្នុងចំណោម ៤៦ ក្រុមចូលរួម នាយប់ថ្ងៃទី ៣ ម្សិលមិញនេះនៅមណ្ឌលទី ៨ ប្រចាំខេត្តកណ្តាល ។

    សម្រាប់ក្រុម TN Kandal “A” មុននឹងបានគ្រងតំណែងជើងឯកប្រចាំមណ្ឌលខេត្ត កណ្តាល បានយកឈ្នះក្រុម Blue Moon “A” ៥:២ និងក្រុម SERV “A” យកឈ្នះ ក្រុមព្រែកប្រាកីឡា “A” លទ្ធផល ៤:៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ចំពោះវគ្គផ្តាច់ព្រ័ត្រក្រុម TN Kanda “A” ៣:២ ក្រុម SERV “A” ខណៈក្រុមព្រែកប្រាកីឡា “A” ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្រោយ យកឈ្នះក្រុម Blue Moon “A” ៣:២ ។

    គួរំលឹកថា មណ្ឌលខេត្តកណ្តាលដែលជាមណ្ឌលទី ៨ នេះ គណៈកម្មាធិការរៀបចំការប្រកួតយក ៤ ក្រុម ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញថ្ងៃទី ១៦-១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺអតីតកីឡាករបាល់ទាត់ Ronaldinho ។

    សូមបញ្ជាក់ថា ចំពោះរង្វាន់ក្រុមជើងឯកមណ្ឌលទី ៨ ខេត្តកណ្តាល គឺក្រុម TN Kandal “A” ទទួលបានប្រាក់រង្វាន់ ១,០០០ ដុល្លារ ក្រុមជើងឯករង SERV “A” ប្រាក់រង្វាន់ ៧០០ ដុល្លារ លេខ ៣ បានទៅលើក្រុមព្រែកប្រាកីឡា “A” ប្រាក់រង្វាន់ ៣៥០ ដុល្លារ និងលេខ ៤ បានទៅលើក្រុម Blue Moon “A” ទទួលបានប្រាក់រង្វាន់ ១៥០ ដុល្លារ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី