Morata ៖ ខ្ញុំមានពេលវេលាអាក្រក់ក្នុងអតីតកាល ប៉ុន្តែឥឡូវខ្ញុំសប្បាយចិត្តណាស់នៅ AT Madrid

16657
  • ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹប Atletico Madrid កីឡាករ Alvaro Morata បាននិយាយថាគាត់ “សប្បាយចិត្តខ្លាំងណាស់” បន្ទាប់ពីស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះកាលពីថ្ងៃអាទិត្យលើក្រុម Real Sociedad បន្ទាប់ពីជួបរដូវកាលអាក្រក់នៅ Chelsea ។

    Alvaro Morata ដែលមានកិច្ចសន្យាខ្ចីជើងរយៈពេល ១៨ ខែពីក្លឹបតោខៀវ Chelsea បានស៊ុតបញ្ចូលទីចំនួន ៣ គ្រាប់ក្នុង ២ ប្រកួតចុងក្រោយ ជាពិសេសការរកបានចំនួន ២ គ្រាប់ក្នុងការទទួលជ័យជម្នះ ២-០ លើ Real Sociedad ក្នុងក្របខ័ណ្ឌ La Liga  ។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះដែលកំពុងវិលត្រឡប់ទៅរកទម្រង់លេងល្អវិញ បន្ទាប់ពីផ្ទេរមកកាន់ក្លឹប Atletico Madrid កាលពីទីផ្សាដោះដូរកីឡាករនាខែមករា នឹងបានស៊ុតបញ្ចូលជារឿយៗសម្រាប់ក្រុមថ្មីរបស់ខ្លួន ។

    Morata បានបង្ហាញអំពីភាពរីករាយបន្ទាប់ពីរកបាន ២ គ្រាប់ដោយបានប្រាប់ beIN SPORTS ថា៖ ” ភាគច្រើននៃការប្រកួតត្រូវបានវិនិច្ឆ័យតាមការរកគ្រាប់របស់ពួកគេ ប៉ុន្តែជាពិសេសខ្ញុំបានសម្របខ្លួនបានយ៉ាងល្អហើយរហ័ស ។ ខ្ញុំសប្បាយរីករាយណាស់ ព្រោះខ្ញុំមានពេលអាក្រក់ក្នុងអតីតកាល ។ ខ្ញុំបានប្រែប្រួលយ៉ាងឆាប់រហ័ស អរគុណដល់អ្នកគ្រប់គ្នានៅក្លឹបនិងមិត្តរួមការងាររបស់ខ្ញុំ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី