AC Milan មានជំនឿចិត្តខ្ពស់ថាខ្សែការពារ Romagnoli នឹងមិនផ្ទេរទៅ Real Madrid ឬ Chelsea ឡើយ

10515
  • យោងតាមវិបសាយ Calciomercato.com បានឱ្យដឹងថាក្លឹប AC Milan មានជំនឿចិត្តខ្ពស់ថាប្រធានក្រុមរបស់ខ្លួនគឺកីឡាករ Alessio Romagnoli នឹងមិនចាកចេញពីទឹកដីអ៊ីតាលីឡើយ បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Real Madrid និង Chelsea យ៉ាងណាក៏ដោយ ។

    ខ្សែការពារសញ្ជាតិអ៊ីតាលីវ័យ ២៤ ឆ្នាំកីឡាករ Alessio Romagnoli ក៏មិនមានចំណាប់អារម្មណ៍ក្នុងការចាកចេញពីក្រុមយក្សរបស់ក្របខ័ណ្ឌ Serie A មួយនេះដែរ ហើយកាលពីមុនប្រធានក្រុមរបស់ AC Milan រូបនេះក៏ធ្លាប់បានច្រានចោលឱកាសចូលរួមជាមួយក្រុមលោក Antonio Conte នៅពេលដែលបុរសសញ្ជាតិអ៊ីតាលីរូបនេះដឹកនាំនៅក្លឹបតោខៀវ Chelsea ។

    ទោះបីជា Romagnoli ចង់លេងនៅក្នុងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League យ៉ាងណាក៏ដោយក៏ក្លឹប AC Milan កំពុងស្ថិតនៅលេខរៀងទី ៣ ក្នុងតារាងក្របខ័ណ្ឌលីគកំពូលអ៊ីតាលី នារដូវកាល ២០១៨/២០១៩ នេះ ដែលជាចំណាត់មានឱកាសលេងនៅក្នុងពានរង្វាន់ក្របខ័ណ្ឌលំដាប់កំពូលរបស់អឺរ៉ុបនៅរដូវកាលក្រោយ ដូច្នេះវាជារឿងដ៏លំបាកមួយដែលក្លឹប Real Madrid និង Chelsea អាចអូសទាញខ្សែការពាររូបនេះចាកចេញទៅកាន់ក្លឹបរបស់ពួកគេ ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី