Reus គម្រាមដល់ Spur ថា Dortmund នឹងទម្លាក់ពួកគេចេញពី UCL ទោះជើងទី១ ចាញ់ ៣-០ ក៏ដោយ

6519

កីឡាករ Marco Reus បានធ្វើការព្រមានចំពោះក្លឹប Tottenham Hotspur មុនពេលប៉ះជាមួយគ្នាជាមួយក្លឹប Borussia Dortmund ថាពួកគេនឹងទម្លាក់ក្រុមយក្សរបស់អង់គ្លេសមួយនេះត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ។

ក្រុមកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌ Bundesliga មួយនេះបានភ្លាត់ចាញ់ ០-៣ ក្រោមថ្វីជើងក្រុម Tottenham កាលពីជំនួបជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគេពិតជាមានប្រៀបជាងដោយជំនួបជើងទី ២ នេះនឹងត្រូវធ្វើឡើងនៅក្នុងផ្ទះរបស់ Dortmund នារាត្រីទាបភ្លឺនេះ ។ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Marco Reus បានទទួលជោគជ័យជាច្រើនចាប់តាំងពីបានក្លាយជាកីឡាកររបស់ក្លឹប Borussia Dortmund កាលពីឆ្នាំ ២០១២ បន្ទាប់ផ្ទេរពីក្លឹប Borussia Mochengladbech ក្នុងតម្លៃខ្លួន ១៧,១ លានអឺរ៉ូ ។

ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយឲ្យក្លឹប Borussia Dortmund ឈានដល់វគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League កាលពីឆ្នាំ ២០១៣ ដោយស៊ុតបញ្ចូលទីបានចំនួន ៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៣ លើកកាលពីរដូវកាល ២០១២-២០១៣ ហើយកីឡាកររូបនេះសង្ឃឹមខ្លួននិងមិត្តរួមក្រុមដ៏ទៃផ្សេងទៀតនឹងជួយឲ្យក្លឹបរបស់ខ្លួនទទួលជ័យជម្នះក្នុងរាត្រីនេះនៅក្នុងកីឡដ្ឋាន Westfalenstadion ។

លោក Reus បាននិយាយថា៖ ” យើងបានលេងការប្រកួតជាច្រើននៅក្នុងពហុកីឡាដ្ឋាននេះ ( Westfalenstadion ) ដែលយើងបានសរសេរប្រវត្តិសាស្ត្រ ហើយយើងស្ថិតក្នុងជំហរដើម្បីសម្រេចបាននូវអ្វីដែលមិនអាចទៅរួច ។ វាជាការសំខាន់ណាស់ក្នុងការជឿជាក់លើខ្លួនឯង ហើយផ្តល់នូវការសម្តែងដ៏អស្ចារ្យ ។ យើងត្រូវរកតុល្យភាពត្រឹមត្រូវរវាងការការពារនិងការវាយប្រហារ ។ យើងត្រូវឈានដល់ចំណុចកំពូលរបស់យើង និងរកគ្រាប់បាល់នៅពេលដ៏ត្រឹមត្រូវ ។ ប៉ុន្តែយើងជឿលើខ្លួនឯង ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី