មុនជំនួបជើងទីពីររាត្រីនេះ លោក Pochettino និយាយយ៉ាងឡូយថា Spur គឺល្អគ្រប់គ្រាន់ដើម្បីឈ្នះ UCL

6038

លោក Mauricio Pochettino បានទទូចថា Tottenham Hotspur របស់គាត់មានសមត្ថភាពអាចផ្តួលក្រុមណាមួយក៏បាននៅទ្វីបអឺរ៉ុប ខណះរាត្រីនេះឈានដល់ការប្រកួតជើងទី ២ នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយ ដែលពួកគេនឹងត្រូវធ្វើដំណើរកាន់ទឹកដីរបស់ Borussia Dortmund ។

Tottenham Hotspur ធ្វើបានល្អមែនទែនក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីបានផ្តួលក្រុមកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌ Bundesliga ក្នុងលទ្ធផលស្ទើរមិនគួរឲ្យជឿ ៣-០ នៅទឹកដី Wembley កាលពីខែមុនក្នុងជំនួបជើងទីមួយ ។ ទោះបីជាយ៉ាងណាក៏ដោយទម្រង់លេងរបស់ពួកគេហាក់ដូចជាធ្លាក់ចុះបន្តិចនៅក្នុងក្របខ័ណ្ឌ Premier League ក្រោយពីធ្វើមិនបានល្អនៅប៉ុន្មានប្រកួតចុងក្រោយ ខណះបច្ចុប្បន្នពួកគេចាញ់ក្រុមដែលកំពុងឈរកំពូលតារាង Manchester City រហូតដល់ ១០​ ពិន្ទុឯណោះ ប៉ុន្តែលោក Pochettino នៅតែមានជំនឿចិត្តយ៉ាងខ្ពស់ថាក្រុមរបស់លោកនៅតែមានឱកាសដណ្តើមពាន ។

លោក Pochettino បានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួតថា៖ ” នៅក្នុងការប្រកួតប្រជែងដូចក្របខ័ណ្ឌ Champions League ឬ Europa League ឬពានក្នុងស្រុកអ្នកមិនត្រឹមតែចង់ឈ្នះការប្រកួតនោះទេ អ្នកត្រូវតែមានសំណាងជាងពេលខ្លះដើម្បីឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ។ ខ្ញុំគិតថាមានកាលៈទេសៈច្រើនណាស់ដែលជួនកាលអ្នកអាចមកលេងវគ្គផ្តាច់ព្រ័ត្រ ហើយប្រហែលជាមិនមែនជាក្រុមដែលល្អបំផុត ” ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបន្តថា៖ ” ជានិច្ចកាលសម្រាប់ខ្ញុំសំខាន់បំផុតគឺក្របខ័ណ្ឌ Premier League ឬ Bundesliga ។ ក្រុមដែលមានភាពរឹងមាំបំផុតតែងតែឈ្នះ ហើយក្រុមដែលខ្លាំងបំផុតតែងតែវាយជាមួយគូប្រកួត ១៩ ផ្សេងទៀត ។ ជំនឿពិតគឺថាយើងអាចផ្តួលក្រុមណាក៏បាន ប៉ុន្តែឥឡូវនេះខ្ញុំគិតថាយើងត្រូវធ្វើការងារដ៏ល្អមានជំនាញវិជ្ជាជីវៈ ឲ្យដូចជាជើងទីមួយ ។ នៅក្នុងមហិច្ឆតានិងចិត្តរបស់យើង យើងតែងតែមានភាពវិជ្ជមាន ។ យើងទុកចិត្តលើខ្លួនឯង ហើយជាការពិតអ្នកអាចផ្តួលក្រុមណាក៏បាន ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី