Hazard ថា ក្រុម Top-4 នៅ Premier League មានរហូតដល់ ៦ ក្រុមមិនមែនត្រឹមតែ ៤ ក្រុមទេ

6815

Eden Hazard បានហៅការប្រជែងយកតំណែងក្រុមកំពូលទាំង ៤ នៅក្នុងតារាងនៃការប្រកួតក្របខ័ណ្ឌ Premier League គឺជាសង្គ្រាមលំបាកបំផុត ប៉ុន្តែខ្សែបម្រើរូបនេះបានទទូចថាក្រុមតោខៀវ Chelsea នឹងប្រយុទ្ធរហូតដល់បញ្ចប់រដូវកាល ។

ក្លឹបតោខៀវ Chelsea បានទទួលជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ២-១ លើក្រុម Fulham កាលពីថ្ងៃអាទិត្យដើម្បីមានឱកាសអាចត្រឡប់ទៅឈរនៅក្នុងក្រុមកំពូលទាំង ៤ បន្ទាប់ពី Arsenal ទទួលលទ្ធផលបានត្រឹមតែស្មើរ ១-១ ជាមួយ Tottenham នៅឯកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍ប៉ុណ្ណោះ ។ បច្ចុប្បន្នក្រុមរបស់លោក Maurizio Sarri នៅពីក្រោមក្លឹបបីសាចក្រហម Manchester United ត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះដែលកំពុងស្ថិតនៅលំដាប់ទី ៤ ខណះដែល Chelsea នៅសល់មួយប្រកួតទៀតនៅក្នុងដៃ ។

Hazard បានប្រាប់ទូរទស្សន៍ Chelsea TV ថា៖ ” យើងបានជជែកគ្នានៅក្នុងបន្ទប់សំលៀកបំពាក់អំពី Arsenal-Tottenham ហើយពួកគេទាំងពីរបានបាត់បង់ ២ ពិន្ទុ ។ ក្រុមកំពូលទាំង ៤ គឺជាសង្រ្គាមដ៏លំបាកបំផុត ពីព្រោះដោយសារតែយើងមិនមែនមានតែត្រឹម ៤ ក្រុមទេ គឺយើងមានក្រុមរហូតដល់ចំនួន ៦ ។ ឥឡូវនេះយើងមាន ១១ ប្រកួតដើម្បីលេងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ យើងនឹងព្យាយាមដើម្បីទទួលបានពិន្ទុអតិបរមា ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី