ចុម!! គ្រូបង់ក្លាដេស បង្ហើបថា ជំនួបមិត្តភាពជាមួយកម្ពុជា ខ្លួនប្រើប្រាសតែយុវជនប៉ុណ្ណោះ

24649
  • លោក Jamie Day គ្រូបង្វឹកក្រុមជម្រើសជាតិបង់ក្លាដេស បានទម្លាយឲ្យដឹងថា លោកបានជ្រើសរើសយកយុវជនអាយុក្រោម ២៣ ឆ្នាំមួយចំនួនធំចូលជម្រើសជាតិឈុតធំ ដើម្បីមកលេងមិត្តភាពជាមួយកម្ពុជានាថ្ងៃទី ៩ ខែមីនា ខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

    លោក Jamie Day

    គ្រូបង្វឹកក្រុមជម្រើសជាតិបង់ក្លាដេសរូបនេះបានបង្ហើបថា៖ ” ខ្ញុំមានភាពរីករាយនឹងការជ្រើសរើសយុវជនត្បិតប្រធានសហព័ន្ធផ្តល់សឹទ្ធិឱ្យខ្ញុំពេញទី ។ យុវជនក្មេងៗដែលបានជាប់ជម្រើសជាតិនឹងមានឳកាសហ្វឹកហាត់ជាមួយគ្នាបានច្រើន មុនពេលត្រឡប់មកវិញនៅថ្ងៃ ១០ នឹងបន្តហ្វឹកហាត់ជាមួយក្រុមអាយុក្រោម ២៣ ឆ្នាំ ” ។

    ក្រុមជម្រើសជាតិបង់ក្លាដេស

    សូមរំលឹកផងដែរថា ក្រុមជម្រើសជាតិកម្ពុជាយើង បានណាត់ប្រកួតមិត្តភាពលក្ខណះអន្តរជាតិជាមួយក្រុមជម្រើសជាតិ បង់ក្លាដេស នាថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៩ ដែលនៅសល់ ៤ ថ្ងៃទៀតនេះដោយនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦ៈ៣០ នាទីយប់ ខណះក្រុមគោព្រៃកម្ពុជាយើងក៏បានជម្រើសយកតែកីឡាករអាយុក្រោម ២២ ឆ្នាំដើម្បីត្រៀមប្រកួតកម្ដៅសាច់ដុំនេះផងដែរ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី