ការប្រកួតកីឡាអត្តពលកម្ម ជនពិការឆ្នាំនេះមានការកើនឡើងទាំងបរិមាណ និងគុណភាព

10515

អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯកឧត្តម យី វាសនា បញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្មជនពិការ លើកទី ៣ ប្រចាំឆ្នាំ ២០១៩ មានការកើនឡើងទាំងបរិមាណ និងគុណភាពគួរអោយកត់សំគាល់ ។ ឯកឧត្តម បន្ថែមថា អ្វីដែលជំរុញការប្រកួតទៅបានដោយសាតែមានកិច្ចសហការ ជាមួយអង្គការបេះដូងមាស នៃប្រទេសជប៉ុន និងបណ្ដាក្រុមហ៊ុនមួយចំនួន បើទោះជាមិនមានចំនួនច្រើនមែន ប៉ុន្តែ អាចធ្វើឲ្យការ ប្រកួតនេះទទួលបានលទ្ធផលល្អប្រសើរ ។

ការប្រកួតកីឡាអត្តពលកម្មឆ្នាំ ២០១៩ នេះ គឺដើម្បីពិនិត្យមើលកត្តា សក្ដានុពលរបស់កីឡាករកីឡាការិនីថាតើឈានដល់កម្រិតណា ហើយមានការ ផ្លាស់ប្ដូបែបណាមានកីឡាករ វ័យក្មេងចូលរួមច្រើន ឬតិចទទួលបានការគាំទ្រពីសំណាក់មហាជនតិច ឬច្រើន ។ ដូច្នេះបើប្រៀបធៀបទៅ នឹងឆ្នាំកន្លងមកមានការកើនឡើងគួឲ្យកត់សម្គាល់ ដែលមានសន្ទុះ រហូត ៦០% ឯណោះ ដោយចំណុចទី១ បានផ្ដល់នូវភាពសប្បាយរីរាយការជួបជុំគ្នា លេងល្បែងកំសាន្ត ផ្សេងៗ ខុសគ្នាទៅនឹងកាលពីមុន ដែលក្មេងៗពិការមួយចំនួនគិតថា ខ្លួនឯងពិការធ្វើអ្វីមិនបានដូចគេ ចេះតែអស់សង្ឃឹម ប៉ុន្តែមកដល់ពេលនេះពួកគាត់ត្រូវបានបំផុសស្មារតីឲ្យមកចូលរួម ក្នុងវិស័យកីឡា កាន់តែកើនឡើងគួរឲ្យកត់សម្គាល់ ។ ចំណុចទី២៖ យើងអាចប៉ាន់ ប្រមាណមើលលទ្ធផលនៃ ការប្រកួតជារៀងរាល់ឆ្នាំនេះ ពិនិត្យមើលគ្រប់កម្រិត និងប្រភេទពិការ ដើម្បីត្រៀមដាក់ឲ្យប្រកួត ខ្នាត អន្តរជាតិ ក៏ដូចជាការប្រកួត អាស៊ានប៉ារ៉ាហ្គេមលើកទី ១០ នៅប្រទេសហ្វីលីពីន នាខែមករា ឆ្នាំ ២០២០ ខាងមុខ ។

ដោយឡែកចំពោះព្រឹត្តិការណ៍ប្រកួតជម្រើស ដើម្បីទៅចូលរួមប្រកួតកីឡាអូឡាំពិក នៅប្រទេស ជប៉ុន ឆ្នាំ ២០២០ នៅមិនទាន់បញ្ចប់នៅឡើយនោះទេ ។ ដូច្នេះលោក ចង់បង្ហាញសមត្ថភាព អត្តពលិក របស់លោកតាមរយៈការប្រកួត ព្រោះមិនចង់សំតាមប្រព័ន្ធអនុគ្រោះម្ដងហើយម្ដងទៀត ព្រោះវាជាមុខ មាត់ប្រទេសជាតិយើង ។ ដោយឡែកសម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ នៅ កម្ពុជានោះ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជាក៏បានត្រៀមអត្តពលិកពិការ របស់ខ្លួនលើវិញ្ញាសា នានាផងដែរ ដើម្បីរង់ចាំទទួលស្វាគមន៍ និងប្រជែងមេដាយជាមួយបណ្ដាប្រទេស ក្នុងតំបន់ទាំង ១០ ផ្សេងទៀតឲ្យបានល្អប្រសើរទៀងផង ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី