ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជា និងថា្នក់ដឹកនាំក្រសួងសន្តិសុខឡាវ ចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩

39856
  • សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Vilay lakhamephong រដ្ឋមន្រ្តីក្រសួង សន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩ ដែលពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ០៥ ខែមិនា ឆ្នំា ២០១៩ ។

    កំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩ នេះ គឺដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ គឺក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ដើម្បីរួមគ្នាបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសឆ្លងដែនពិសេសការយកចិត្តទុកដាក់ទប់ស្គាត់បទលើ្មសជួញដូរគ្រឿងញៀន ការដាំដុះ និងការចរាចរណ៍គ្រឿងញៀនឆ្លងដែនអោយមានប្រសិទ្ធិភាព។ ជាមួយនេះកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩ នេះ ក៏ដាក់ចេញនូវការបើកច្រកទ្វារព្រំដែនបន្ថែម ទាំងសំរាប់ប្រទេសទាំងពីរ កម្ពុជា ឡាវ ដើម្បីអោយប្រជាជនប្រទេសទាំងពីរមានទំនាក់ទំនងប្រកបរបររកស៊ីកាន់ងាយស្រួល និងរីកចំរើន ។

    ថ្លែងក្នុងជំនួបនោះ សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម Vilay lakhamephong រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ បាន វាយតម្លៃដូចគ្នាថា ការងារកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៨ កន្លងមកនេះ ភាគីទាំងពីរ សម្រេចបានសមិទ្ធផលនានា ជាច្រើនគួរជាទីមោទនៈ ។ ភាគីទាំងពីរបានវាយតម្លៃទៀតថា កងកម្លាំងនៃក្រសួងទាំងពីរ បានខិតខំបំពេញការងារបានយ៉ាងល្អប្រសើរ ពិសេសការងារសន្តិសុខតាមព្រំដែនប្រទេសទាំងពីរ បង្កលក្ខណៈសំរាប់ប្រជាជនប្រទេសទាំងពីរ ធ្វើដំណើរឆ្លងកាត់ព្រំដែនប្រកបរបររកស៊ីដោយសុខសន្តិភាពពេញលេង ។

    សូមបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតឡាវ តែងតែផ្លាស់ប្តូរគ្នា ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសន្តិសុខឱ្យកាន់តែខ្លាំងក្លា ល្អប្រសើរ និងកាន់តែជិតស្និតបន្ថែមទៀត ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី