នាយកដ្ឋានស្ថិតិការងារចិន បន្តសហការជាមួយក្រសួងផែនការដើម្បីពិភាក្សាគ្នាលើការងារជំរឿនប្រជាជាននៅកម្ពុជា

11033

នាយកដ្ឋានស្ថិតិការងារ នៃសាធារណៈរដ្ឋប្រជាមានិតចិន បន្តសហការជាមួយក្រសួងក្រសួងផែនការដើម្បីពិភក្សាគ្នា លើការងារជំរឿនប្រជាជាននៅកម្ពុជា ។

ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩ បានទទួលជួបគណៈប្រតិភូស្ថិតិចិន ដឹកនាំដោយលោក វ៉ូ ចាវ (WU CHAO) នាយកផ្នែកជំរឿនប្រជាជន នៃនាយកដ្ឋានប្រជាជន និងស្ថិតិការងារ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីសំដែងការគួរសម និងពិភាក្សាការងារអំពីការងារជំរឿនប្រជាជននៅឆ្នាំ ២០១៩ នេះ និងពិភាក្សាពីការងាររៀបចំជំរឿនសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ ២០២១ ផងដែរ ។

យោងតាមកម្មវិធីដែលបានគ្រោងទុក បន្ទាប់ពីបានពិភាក្សាការងារនេះរួចមក គណៈប្រតិភូ ស្ថិតិចិន នឹងអញ្ជើញទស្សនកិច្ចការសម្ភាសន៍ជំរឿននៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលមានរយៈពេលបីថ្ងៃ មុនពេលដំណើរត្រឡប់ទៅសាធារណៈរដ្ឋប្រជាមានិតចិនវិញ នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៩ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី