មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡាត្រឡប់ទៅដល់ប្រទេសវិញហើយ បើទោះបីជាប្រឈមនឹងការចាប់ខ្លួន

11663

មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងការ៉ាកាស់ហើយ នៅក្នុងថ្ងៃច័ន្ទនេះ ក្រោមការទទួលស្វាគមន៍ពីមន្ត្រីទូតអឺរ៉ុបជាច្រើននាក់ រួមទាំងអ្នកគាំទ្ររាប់ពាន់នាក់ផងដែរ ។

លោក ជូអាន ហ្គៃដូ កំពុងប្រឈមមុខនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរដែលចោទប្រកាន់លោកថា បានរំលោភលើបទបញ្ជារបស់តុលាការកំពូល ដែលហាមលោកចាកចេញទៅក្រៅប្រទេស ខណៈសហរដ្ឋអាមេរិកក៏បានព្រមានរដ្ឋាភិបាលវេណេស៊ុយអេឡាដែរថា នឹងជួបផលវិបាកធ្ងន់ធ្ងរ បើហ៊ានចាប់ខ្លួនលោក ហ្គៃដូ ។

ស្របពេលមកដល់ទឹកដីកំណើតវិញ មេដឹកនំាបក្សប្រឆំាងរូបនេះបានថ្លែងនៅចំពោះមុខអ្នកគំាទ្រថា យើងបានត្រឡប់មកដល់វេណេស៊ុយអេឡាវិញ ដូច្នេះយើងនឹងកាន់តែរឹងមាំលើសពេលណាៗទាំងអស់ ហើយយើងនឹងលុបបំបាត់រាល់ការគាប់សង្កត់នៅវេណេស៊ុយអេឡានាពេលឆាប់ៗនេះ ហើយពួកគេមិនអាចបញ្ឈប់យើងបានឡើយ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី