ម៉ាឡេស៊ីក្លាយជាសមាជិកទី ១២៤ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

9297

ប្រទេសម៉ាឡេស៊ីបានក្លាយជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិជាផ្លូវការហើយ បើទោះបីជាបណ្តាប្រទេសមួយចំនួនបានសម្រេចដក និងបានបង្ហាញពីបំណងចង់ដកខ្លួនចេញពីស្ថាប័នយុត្តិធម៌មួយនេះក៏ដោយ ។

បើតាមរដ្ឋមន្រ្តីធនធានមនុស្សម៉ាឡេស៊ី ប្រទេសខ្លួនបានចុះហត្ថលេខាចូលជាសមាជិករបស់ ICC នៅថ្ងៃចន្ទដើមសប្តាហ៍នេះ និងបានក្លាយជាសមាជិកទី ១២៤ នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គិតចាប់តាំងតែពីស្ថាប័នអន្តរជាតិនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០២ ។

សូមរំលឹកថា កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ តុលាការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់នេះ បានទទួលរងការរិះគន់ធ្ងន់ៗជុំវិញការសម្រេចចិត្តលើសំណុំរឿងធំៗ ខណៈប្រទេសមួយចំនួន រួមមានប្រជាជាតិអាហ្រ្វិកខាងកើត Burundi បានក្លាយជាប្រទេសដំបូងគេ ដែលបានដើរចេញពីស្ថាប័នយុត្តិធម៌អន្តរជាតិនេះនៅឆ្នាំ ២០១៧ ហើយហ្វីលីពីនក៏បានប្រកាសពីបំណងចង់ដកខ្លួនផងដែរ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី