Real ពីមុនឆ្កួតបាត់ហើយ!! Real Madrid ធ្លាក់ចេញពី UCL ដ៏អាម៉ាស់បំផុតបន្ទាប់ពីគ្មាន Ronaldo

20324
  • ពិតជារឿងស្ទើរមិនគួរឲ្យជឿក្រុមការពារតំណែងជើងឯកក្របខ័ណ្ឌ UEFA Champions League ៣ សម័យកាលជាប់ៗគ្នា អធិរាជស Real Madrid បានធ្លាក់ចេញត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីត្រូវបានក្រុមមកពីហូឡង់ Ajax លត់ ៤-១ នៅជើងទី ២ ។

    នៅក្នុងពិភពបាល់ទាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាបពីស្ដេចបាល់ទាត់អឺរ៉ុបដែលគ្រងតំណែងជើងឯក UEFA Champions League ច្រើនជាងគេ ( ១៣ ដងក្នុងប្រវត្តិសាស្ត្រ ) បានធា្លក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងក្រុមមកពីលីគមធ្យម ( មិនមែនមកពីលីគយក្សទាំង ៥ របស់អឺរ៉ុប ) ។

    កាលពីព្រឹកយប់មិញនេះក្លឹបអធិរាជស Real Madrid បានបន្តភាពអាម៉ាស់បំផុតក្រោយពីត្រូវបានក្លឹបខ្លាំងមកពីលីគកំពូលហូឡង់ AFC Ajax បំបាក់ដោយមុខនៅក្នុងកីឡដ្ឋាន Santiago Bernabeu ( ទឹកដីរបស់ Real Madrid ) ក្នុងលទ្ធផលស្ទើរមិនគួរឲ្យជឿនៃជើងទីពីរ ១-៤ ដោយសរុបទាំងពីរជើង ៣ ទល់នឹង ៥ ។ គួរឲ្យដឹងផងដែរថា នេះជាដំបូងរបស់ក្លឹប Real Madrid ដែលបានធ្លាក់ចេញពីពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុប UEFA Champions League ក្នុងរយះពេល ៨ ឆ្នាំចុងក្រោយ ខណះខ្លួនជាក្រុមការពារតំណែងជើង ហើយនេះក៏បានសរបញ្ជាក់ផងដែរថាការអវត្តមានរបស់តារាជើងស៊ុត Cristiano Ronaldo បានធ្វើឲ្យអធរាជបាល់ទាត់ពិភពលោកមួយនេះកំពុងយ៉ាប់យ៉ឺនយ៉ាងខ្លាំង ។

    សូមបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមចំនួន ២ បានរកឃើញហើយដែលនឹងត្រូវឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយគឺ ក្លឹបមកពីអង់គ្លេស Tottenham Hotspur បន្ទាប់ពីបំផុតក្លឹបខ្លាំងរបស់អាល្លឺម៉ង់ Borussia Dortmund ទាំងពីរជើងសរុប ៤-០ និងមួយក្រុមទៀតគឺក្លឹបខ្លាំងមកពីហូឡង់ AFC Ajax បន្ទាប់ពីលត់ Real Madrid ដល់ផ្ទះ ៕

    ទស្សនាវីដេអូ Highlights ទាំងអស់គ្នា៖

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី