ជំនួបរន្ធត់!!! សាកទាយលេងៗមើល PSG ឬក៏ Man Utd ជាអ្នកឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ UCL ?

6741

ដល់ទៀតហើយជំនួបដ៏កក្រើកជើងទី ២ វគ្គ ១៦ ក្រោយចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដោយក្រុមបីសាចក្រហម Manchester United ត្រូវហោះទៅជួបក្រុមកសិករ Paris Saint-Germain ក្នុងនារាត្រីព្រឹកនេះ ។

ក្លឹបខ្លាំងរបស់អង់គ្លេស បីសាចក្រហម Manchester United និងក្លឹបខ្លាំងបារាំង Paris Saint-Germain សុទ្ធសឹងតែត្រូវធ្វើការខ្លាំងដូចគ្នាក្នុងជំនួបជើងទីពីរ វគ្គ ១៦ ក្រុមចុងក្រោយនេះ ប៉ុន្តែក្រុមម្ចាស់ផ្ទះ PSG មានជំនប់ចិត្តខ្លាំងជាងដោយសារពួកគេបានឈ្នះកាលពីជើងទីមួយក្នុងលទ្ធផលរហូតដល់ ២-០ ហើយការប្រកួតយប់នេះក៏ត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Parc des Princes ដែលជាទឹកដីរបស់ PSG ថែមទៀតផង ។

ក្នុងជំនួបជើងទី ២ នេះគឺជាការប្រកួតកាត់សេចក្ដីថាក្រុមណានឹងត្រូវឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League នារដូវកាលនេះ ខណះការប្រកួតនេះត្រូវធ្វើឡើងនាវេលាម៉ោង ៣ៈ០០ នាទីទាបភ្លឺម៉ោងនៅកម្ពុជា ។ រងចាំអ៊ុតទាំងអស់គ្នាថា តើក្រុមខ្លាំងណាមួយនឹងត្រូវឡើងទៅកាន់វគ្គបន្តនៃពានរង្វាន់ UCL នារាត្រីនេះ ?

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី