មេ PSG៖​ ២០០០​% Neymar នឹង​មិន​​ចេញ​ទៅ​ណា​ដាច់​ខាត

44114
  • ប្រធាន​ក្លឹប Nasser Al-Khelaifi បាន​និយាយ​ធ្ងន់​ៗ​ថា ២០០០​% Neymar នឹង​បន្ត​នៅ​  Paris Saint Germain នៅ​រដូវ​កាល​ក្រោយ។

    ការ​និយាយ​បែប​នេះ​ដោយ​សារ​កន្លង​ទៅ​សារព័ត៌មាន​អេស្ប៉ាញ​ជា​ច្រើន​​បាន​ចុះ​ផ្សាយ​ថា Neymar នឹង​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ ដោយ Real Madrid ដែល​ជា​គូ​ប្រជែង​របស់ PSG នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ Champions League គឺ​ជា​អ្នក​ចាប់​អារម្មណ៍​កីឡាករ​វ័យ​២៥​ឆ្នាំ​។

    យ៉ាងណា​ក្ដី ក្រោយ PSG យក​ឈ្នះ Montpellier ៤-០ កាល​ពី​ថ្ងៃ​សៅរ៍ មហាសេដ្ឋី​ Al-Khelaifi បាន​និយាយ​ថា៖ “ពេល​ដែល​ខ្ញុំ​ឭ​ពាក្យ​ចចាមអារ៉ាម ខ្ញុំ​តែង​ញញឹម​ ព្រោះ​វា​មិនមែន​ជា​ការពិត។ ពួក​យើង​មាន Neymar គេ​កំពុង​សប្បាយ​ចិត្ត​នៅ​ទី​នេះ និង​រីករាយ​រក​គ្រាប់​បាល់​។ ពួក​យើង​បាន​ចុះ​កុងត្រា​៥​ឆ្នាំ​។ វា​ទើប​តែ​បាន​៤​ខែ​ទេ ខ្ញុំ​មិន​គិត​ថា គេ​ចង់​ចាកចេញ​នោះ​ទេ”។

    សេដ្ឋី​សញ្ជាតិ​កាតា​បន្ត​ថា៖ “Neymar ជា​កីឡាករ​​អស្ចារ្យ​ម្នាក់។ ទាក់ទងជាមួយ Real? វា​តែ​ធ្វើ​ឲ្យ​ខ្ញុំ​សើច ពេក​ឭ​បែប​នេះ។ នេះ​គ្រាន់​ជា​ពាក្យ​ចចាមអារ៉ាម​ទេ។​ អ្នក​គួរ​តែ​សួរ​ខ្ញុំ​ពី​ចម្លើយ​នេះ។​ តើ​​១០០​%​ Neymar បន្ត​នៅ​ទី​នេះនៅ​រដូវ​កាល​ក្រោយ? មិនមែន​១០០​ទេ ២០០០​% គេ​នឹង​មិន​ទៅ​ណា”៕ ​

    ​​

     

    ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី