អាជីវកម្មអនឡាញនៅវៀតណាមបន្តកើនឡើងខ្លាំង តែប្រឈមនឹងផលិតផលក្លែងក្លាយ

15029

សារព័ត៌មានវៀតណាមបានចេញផ្សាយនៅថ្ងៃនេះថា អាជីវកម្មតាមអនឡាញក្នុងប្រទេសនេះនៅតែជាពេញនិយមខ្លាំងជាង ២ ឆ្នាំទៀត ដោយនឹងឈានដល់ទំហំ ១០ ពាន់លានដុល្លារអាមេរិក ប៉ុន្តែមានការព្រមានពីការជួញដូរផលិតផលក្លែងក្លាយ តាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក ។

សារព័ត៌មាន Vietnamnews បានចេញផ្សាយនៅថ្ងៃទី ០៦ មីនា ២០១៩ បានដឹងថា ជាមួយនឹងការអភិវឌ្ឍបដិវត្តឧស្សាហកម្មទី ៤ និងសម័យឌីជីថលនោះ ពាណិជ្ជកម្មតាមអនឡាញត្រូវបានបង្កើតឡើងកាន់តែច្រើន ។ យ៉ាងណាក៏ដោយ អំឡុងសន្និសីទសារព័ត៌មាន កាលពីដើមសប្តាហ៍ មានការព្រមានថា អាជីវកម្មអនឡាញក៏ជាការផ្តល់ឱកាសច្រើន លើការជួញដូរទំនិញខុសច្បាប់ ។

ក្រុមហ៊ុនស្រាវជ្រាវមួយបង្ហាញរបាយការណ៍ថា ទំហំពាណិជ្ជកម្មអនឡាញនៅវៀតណាមបានឈានដល់ ២.២៦ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន កើនឡើង ៣០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ។ វៀតណាមបានឈរនៅលើលំដាប់ថ្នាក់លេខ ៦ ក្នុងចំណោម ១០ ប្រទេសដែលមានអាជីវកម្មអនឡាញច្រើនជាងគេនៅលើពិភពលោក ពោលគឺបន្ទាប់ពីចិន អាមេរិក អង់គ្លេស ជប៉ុន និងអាឡឺម៉ង់ ៕​

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី