ចិនបន្តបង្កើនការចំណាយលើវិស័យយោធារបស់ខ្លួន ៧.៥ ភាគរយទៀតសម្រាប់ឆ្នាំ ២០១៩ នេះ

45073
  • ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បដិវត្តន៍បាននឹងកំពុងកើតមានឡើងនៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងប៉េកាំង ។ កងទ័ពរំដោះប្រជាមានិតចិនបានរីកចម្រើន និងធ្វើទំនើបភាវូនីយកម្មយ៉ាងឆាប់រហ័យ ចាប់តាំងពីចិនបើកទូលាយចំពោះពិភពលោកឡើងវិញ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ប៉ុន្តែក្រោមការដឹកនាំរបស់លោក ស៊ី ជំហានរបស់ពួកគេបានរីកចម្រើនយ៉ាងលឿន ជាមួយនឹងការផ្តោតសំខាន់លើការប្រយុទ្ធ និងការឈ្នះសង្រ្គាមនាពេលអនាគត ។

    ជាក់ស្តែងនៅថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋាភិបាលចិនបានបង្ហាញនូវការកំណើនលើការចំណាយយោធា ៧.៥ ភាគរយ ក្នុងអំឡុងកិច្ចប្រជុំនិតិបញ្ញត្តិប្រចាំឆ្នាំ “Two Sessions” របស់ខ្លួននៅក្នុងទីក្រុងប៉េកាំង ពោលគឺធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះ បើធៀបនឹងកំណើនលើការចំណាយយោធាកាលពីឆ្នាំមុន ។ ក្រុមអ្នកជំនាញ បាននិយាយថា ការធ្លាក់ចុះតិចតួចនេះ ទំនងជាចង់បញ្ចៀសផុតពីទស្សនៈក្នុងប្រទេសថា ការចំណាយយោធាចិនបានលើសច្រើនហួសហេតុពេកពីកំណើនសេដ្ឋកិច្ចរបស់ពួកគេ ដែលមានការកើនឡើងត្រឹមតែ ៦.៥ ភាគរយប៉ុណ្ណោះក្នុងឆ្នាំ ២០១៩ ។

    សូមបញ្ជាក់ថា ស្របពេលដែលយោធាចិនស្ថិតនៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធចាយលុយច្រើនបំផុតនៅលើពិភពលោកនោះ ថវិកាចំណាយរបស់ពួកគេនៅស្តួចស្តើងនៅឡើយ បើប្រៀបធៀបនឹងសហរដ្ឋអាមេរិក ។ កាលពីខែធ្នូកន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឯកភាពនឹងកំណើនថវិកាការពារជាតិ ៧៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ នេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី