ទីភ្នាក់ចារកម្មកូរ៉េខាងត្បូងបញ្ជាក់ថា ប្រជាជនកូរ៉េខាងជើងមានការខកចិត្តដោយសារការបរាជ័យកិច្ចប្រជុំកំពូលនៅវៀតណាម

19584
  • ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ការខកចិត្តបាននឹងកំពុងរីករាលដាលនៅកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី ២ របស់ប្រទេសខ្លួនជាមួយសហរដ្ឋអាមេរិក បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង និងគ្មានសេចក្តីថ្លែងការណ៍រួម ។

    ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង ហៅកាត់ថា NIS បានរាយការណ៍ដោយសង្ខេបខាងលើនេះ ទៅកាន់ក្រុមសមាជិកសភាក្នុងអំឡុងកិច្ចប្រជុំកំពូលបិទទ្វារមួយកាលពីថ្ងៃអង្គារ៍ម្សិលមិញ ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន NHK ។ ទីភ្នាក់ងារ NIS ក៏បានរាយការណ៍ដែរថា បច្ចុប្បន្នរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ទំនងជាត្រូវការពេលវេលាជាច្រើនទៀត ដើម្បីត្រួតពិនិត្យមើលឡើងវិញនូវយុទ្ធសាស្រ្តរបស់ខ្លួន ពីព្រោះថា ពលរដ្ឋកូរ៉េខាងជើងបានរំពឹងខ្ពស់លើជំនួបកំពូលលើកនេះ ។

    ជាមួយគ្នានេះ ប្រធានទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង NIS បានអះអាងទៀតថា ដំណើរទស្សនកិច្ចរបស់មេដឹកនំាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកកាន់ប្រទេសកូរ៉េខាងត្បូងទំនងជាត្រូវពន្យាពេលបន្ថែមទៀត ប៉ុន្តែទីក្រុងសេអ៊ូលរំពឹងថា លោក គីម នឹងមកកាន់កូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី