ហ្វេសបុកបង្កើតមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដ៏ធំមួយនៅប្រទេសសិង្ហបុរី

10183

កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៩ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានប្រកាសថា ខ្លួនកំពុងសាងសង់មជ្ឈមណ្ឌលប្រតិបត្តិការមួយ នៅក្នុងប្រទេសសិង្ហបុរី ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅទ្វីបអាស៊ី ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើតាមការចេញផ្សាយសារព័ត៌មាន Channelnewsasisa ។

Facebook បានបញ្ជាក់ថា មជ្ឈមណ្ឌលថ្មីនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិត ជាពិសេសអំឡុងយុទ្ធនាការឃោសនា ត្រៀមការបោះឆ្នោតនៅក្នុងបណ្ដាប្រទេសក្នុងតំបន់ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីប្រមាថលើអ្នកដទៃ ការគាបសង្កត់លើអ្នកបោះឆ្នោត និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ។

Facebook បន្តថា គេនឹងធ្វើការជាមួយអ្នកនយោបាយ គណៈកម្មាធិការរៀបចំការបោះឆ្នោត អ្នកត្រួតពិនិត្យភាពត្រឹមត្រូវ អ្នកស្រាវជ្រាវ សិស្សនិស្សិត និងសង្គមស៊ីវិល ដើម្បីសម្រេចគោលដៅខាងលើ ៕

ដោយ៖ បូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី