ក្ដៅៗ!!! Real Madrid ចាប់ផ្ដើមចាត់វិធានការលក់ Bale ដើម្បីនាំយក Mbappe មកស្ដារក្រុមឡើងវិញ

11662

យោងតាមការសែតដ៏ល្បីរបស់អេស្ប៉ាញ Don Balon បានឲ្យដឹងថាក្លឹប Real Madrid នឹងចាប់ផ្ដើមបើកការដេញថ្លៃនាំយក Kylian Mbappe នារដូវក្តៅនេះ ប្រសិនបើក្លឹបអាចស្វែងរកវិធីបញ្ចេញកីឡាករ Gareth Bale បាន ។

ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានបង្ហាញចំណាប់អារម្មណ៍ចង់បានតារាជើងស៊ុតរបស់បារាំង Kylian Mbappe រូបនេះជាយូរណាស់មកហើយ ប៉ុន្តែនៅតែមិនទាន់អាចនាំយកកីឡាករដែលឈ្នះពានរង្វាន់ FIFA World Cup រូបនេះបាននៅឡើយ ដោយសារតែវត្តមានរបស់ខ្សែប្រយុទ្ធ Gareth Bale ជាមួយនឹងប្រាក់ខែដ៏ខ្ពស់របស់គេនៅក្នុងក្រុម ទើបបណ្ដាលឲ្យមហិច្ឆិតាចង់បានខ្សែប្រយុទ្ធវ័យក្មេងរូបនេះចេះតែរសាត់ចេញឆ្ងាយ ។

ប៉ុន្តែជាមួយនឹងគ្នានេះដែលកីឡាករសញ្ជាតិវេលដ៍វ័យ ២៩ ឆ្នាំរូបនេះមើលទៅហាក់ដូចជាមានភាគរយកាន់តែច្រើនដែលទំនងជានឹងចាកចេញពីអធិរាជស Real Madrid នារដូវក្ដៅខាងមុខ ខណះនេះក៏អាចជារឿងដ៏ល្អមួយក្នុងតៀមដេញថ្លៃនាំយកខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំ Mbappe មកជំនួសដើម្បីស្ដារក្រុមទៅរកភាពខ្លាំងឡើងវិញផងដែរ ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា បន្ទាប់ពីការចាកចេញរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល Cristiano Ronaldo ផ្ទេរទៅកាន់ក្លឹប Juventus កាលពីដើមរដូវកាល ក្លឹប Real Madrid បានជួបរដូវកាលដ៏វឹកវរមួយ ជាពិសេសការធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ UEFA Champions League ក្រោមថ្វីជើងក្រុមមកពីហូឡង់ AFC Ajax ក្នុងលទ្ធផលសរុបទាំងពីរជើង ៥-៣ កាលពីយប់មិញនេះ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី