លោក Gullit ៖ Zidane មានភាពវៃឆ្លាតក្នុងការចាកចេញពី Real ពេលដឹងថានឹងត្រូវបាត់បង់ Ronaldo

11255
  • លោក Zinedine Zidane មានភាពឆ្លាតវៃក្នុងការរំដោះខ្លួនចេញពីក្លឹប Real Madrid ក្នុងពេលតែមួយជាមួយនឹងកីឡាករ Cristiano Ronaldo នេះបើតាមសម្ដីរបសលោក Ruud Gullit បាននិយាយក្រោយពី Real Madrid ធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុម Ajax ។

    Real Madrid បានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៤-១ នៅក្នុងកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ដើម្បីផ្តល់ឱ្យក្រុមយក្សរបស់ហូឡង់ AFC Ajax ទទួលជ័យជម្នះ ៥-៣ បើទោះជាកាលពីជើងទីមួយក្រុមរបស់លោក Santiago Solari បាននាំមុខ ២-១ ក៏ដោយ ។

    តំណែងរបស់លោក Solari ឥឡូវនេះកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីបរាជ័យ ៣ លើកជាប់គ្នាក្នុងរយៈពេលត្រឹមតែ ៧ ថ្ងៃ ។ អតីតគ្រូបង្វឹកឈុត B របស់ Real Madrid រូបនេះបានមកជំនួសតំណែងរបស់លោក Julen Lopitagui អស់រយៈពេលជាង ៤ ខែមកហើយ បន្ទាប់ពីលោក Julen ចូលមកកាន់តំណែងកាលពីរដូវក្តៅ ក្រោយពីការចាកចេញរបស់លោក Zidane ។

    លោក Ruud Gullit បាននិយាយថា៖ ” លោក Zidane មានភាពវៃឆ្លាតគ្រប់គ្រាន់ដើម្បីចាកចេញពីទីនោះឱ្យទាន់ពេលវេលានៅពេលដែលពួកគេបាត់បង់ Ronaldo ។ នោះហើយជាចំណុចសំខាន់ ។ ហើយអ្នកណាដែលមកក្រោយនឹងមានការងារដ៏លំបាក ។ អ្នកមិនមានកីឡាករ Ronaldo ទេ នោះគ្រាប់បាល់ចំនួន ៥០ ក៏អ្នកមិនមានដែរ ” ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី