ការស្ទង់មតិថ្មីមួយបង្ហាញថា ប្រជាជនអាមេរិកភាគច្រើនមិនចង់ឲ្យទម្លាក់លោក ត្រាំ ចេញពីតំណែងឡើយ

21800
  • ពលរដ្ឋអាមេរិកភាគច្រើនមិនចង់អោយមានការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីនោះឡើយ នេះបើយោងតាមលទ្ធផលស្ទង់មតិថ្មីមួយ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី ។

    ប្រភពដដែលបានឱ្យដឹងទៀតថា បើតាមការស្ទាបស្ទង់មតិថ្មីនេះ ពលរដ្ឋអាមេរិកដែលមានសិទ្ធិបោះឆ្នោតប្រមាណ ៥៩ ភាគរយ បានជំទាស់នឹងការបើកនីតិវិធីដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែង ខណៈប្រមាណ ៥៨ ភាគរយទៀតយល់ស្របថា សភាគួរតែធ្វើការស៊ើបអង្កេតលើរឿងអាស្រូវចោទប្រកាន់ អំពីទង្វើអសីលធម៌ និងខុសច្បាប់ផ្សេងៗរបស់ប្រធានាធិបតីអាមេរិកទី ៤៥ រូបនេះ ។

    គួរបញ្ជាក់ផងដែរថា ក្រុមតំណាងរាស្រ្តបក្សប្រជាធិបតេយ្យជាច្រើន បន្ទាប់ពីបានដណ្តើមកាន់កាប់សភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក កាលពីខែមករាកន្លងនេះ បានប្តេជ្ញាថា នឹងបើកនីតិវិធីដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីអំណាច ប៉ុន្តែការសម្រេចចិត្តនេះ ត្រូវការសំឡេងអនុម័ត ២ ភាគ ៣ នៅក្នុងព្រឹទ្ធ សភាអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី