ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យចាត់វិធានជាបន្ទាន់ដើម្បីទប់ទល់នឹងការបំពុលបរិយាកាសក្នុងកម្រិត PM2.5

15473

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសម្រេចដាក់ចេញនូវបទបញ្ជាអោយចាត់វិធានការបន្ទាន់ ដើម្បីស្វះស្វែងរកដំណោះស្រាយប្រឆំាំងនឹងការបំពុលខ្យល់ ដែលឈានដល់ការបង្កគ្រោះថ្នាក់ក្នុងកម្រិតខ្ពស់នៅក្នុងទីក្រុងសេអ៊ូល និងបណ្តាតំបន់ផ្សេងទៀត ។

ការចេញបញ្ជារបស់លោក មូន ជែអ៊ីន បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថានបានរាយការណ៍មកកាន់កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ ហើយភ្លាមៗនោះ លោក មូន បានចេញបញ្ជាឱ្យមានជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីជួយដល់សាលាមតេ្តយ្យ និងសាលារៀនបានដំឡើងម៉ាស៊ីនសម្អាតខ្យល់ ដោយលោកបានអះអាងថា វាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់បញ្ហានេះ ។

ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានអនុវត្តនូវបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ និងរោងចក្រថាមពលក្នុងទីក្រុងសេអ៊ូល ព្រមទំាងបណ្តាតំបន់ផ្សេងៗដទៃទៀតផងដែរ ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី