លោក ស៊ីន ជិនពីង ព្រមានប្រឆំាងនឹងការលះបង់បរិស្ថាន សម្រាប់កំណើនសេដ្ឋកិច្ច

10478

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារ៍នេះ បានធ្វើការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាដំណោះស្រាយជាយុទ្ធសាស្រ្ត ក្នុងការបង្កើនការកសាងអរិយធម៌អេកូឡូស៊ី ហើយលោកថែមទំាងព្រមានប្រឆំាងនឹងនិន្នាការនៃការលះបង់បរិស្ថានសម្រាប់កំណើនសេដ្ឋកិច្ច ។

លោក ស៊ី ជិនពីង ដែលជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិន និងជាប្រធានគណៈកម្មការយោធាកណ្តាលផងនោះ បានធ្វើការកត់សម្គាល់បែបនេះ នៅពេលរួបលោកអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយក្រុមសមាជិកសភារបស់លោក មកពីតំបន់ស្វយ័តម៉ុងហ្គោលី នៅក្នុងសម័យប្រជុំទីពីរនៃមហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៣ ។

ជាមួយគ្នានោះដែរ លោក ស៊ី បានធ្វើការអំពាវនាវយ៉ាងទទួចនៅក្នុងតំបន់ មិនឱ្យលះបង់បរិស្ថានសម្រាប់កំណើនសេដ្ឋកិច្ច នៅពេលជួប្រទះការលំបាកបន្តិចបន្តួច ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើយ ៕

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី