
ក្លឹបបីសាចក្រហម Manchester United បានវាយបកយកឈ្នះដល់ទឹកដី Paris Saint-Germain ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ។
មនុស្សស្ទើរតែទាំងអស់នៅទូទាំងពិភពលោកបានព្យាករណ៍ទុកថាក្លឹបយក្សរបស់បារាំង Paris Saint-Germain នឹងឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ព្រោះកាលពីជើងទីមួយក្លឹប បីសាចក្រហម Manchester United បានភ្លាត់ចាញ់នៅក្នុងផ្ទះខ្លួនឯងរហូតដល់ ២-០ ។
ប៉ុន្តែដូចពាក្យគេនិយាយថាបាល់មូលមិនអាចទាយទុកមុនពិតមែន ខណះជំនួបជើងទី ២ ដែលធ្វើឡើងនៅក្នុងកីឡដ្ឋាន Parc des Princes កាលពីព្រឹកយប់មិញធ្វើមនុស្សទូទាំងពិភពលោកស្ទើរតែមិនគួរឲ្យជឿថា ក្លឹប Manchester United អាចវាយបកយកឈ្នះដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយបន្ទាប់ពីបំបាក់ PSG ក្នុងលទ្ធផល ៣ ទល់នឹង ១ ដែលសរុបទាំងពីរជើង ( ៣-៣ ) ៕
ទស្សនាវិដេអូ Highlight ទាំងអស់គ្នា៖
ដោយ៖តារា