ស្ថាបនិក ក្លឹប បឹងកេត បានចាកចេញពីក្លឹបហើយ

8776
  • ពាក់​ព័ន្ធ​នឹង​ការ​ចាក​ចេញ​របស់​​ម្ចាស់ក្លឹប បឹងកេត អែបស៊ី លោក​ ស៊ីវ ស៊ីថា ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ ជា​ម្ចាស់​កម្ការ​កៅស៊ូ​បឹងកេត​​នេះ​បាន​ធ្វើ​ឲ្យ​​​ក្រុម​​ម្ចាស់​ជើង​ឯក​លីគ​កំពូល​កម្ពុជា​៣​សម័យ​​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក។

    Image result for ម្ចាស់ក្លឹបបឹងកេតលោក​ ស៊ីវ ស៊ីថា

    លោក​ បែ​ មករា​ ឲ្យ​ដឹង​ថា​ ការ​ចំណាយ​របស់​ក្លឹប​កន្លង​មក​​គឺ​បាន​មក​ពី​ធន​ធាន​របស់​ម្ចាស់​ក្លឹប​ផ្ទាល់​ ​ប៉ុន្តែ​​នៅ​ពេល​លោក​​បាន​ចាក​ចេញ​​ទៅ​ធ្វើ​ឲ្យ​ក្លឹប​ជួប​ការ​លំបាក​ និង ​ត្រូវ​ស្វះស្វែង​រក​ចំណូល​ដើម្បី​ទ្រទ្រង់​ក្លឹបបន្តទៀត ។

    Image result for លោក​ បែ​ មករាលោក​ បែ​ មករា

    ពេល​នេះ​ អ្នក​ចាត់​ការ​បឹងកេត​​​ដើរ​តួ​​ជា​​អ្នករ៉ាប់រងទាំងមូលទៅលើ​ក្លឹប​ដើម្បី​រក​ចំណូល​​ទ្រទ្រង់។ នេះ​ជា​ទឹក​ចិត្ត​ស្រលាញ់​បាល់ទាត់​ដែល​លោក​ចង់​ឲ្យ​មាន​ឈ្មោះ​​បន្តរហូត។

    Related imageក្លឹប បឹងកេត អែបស៊ី

    ​រដូវ​កាល​២០១៨​នេះ​ ក្លឹប​បឹងកេត​​ទទួល​បាន​ការ​ឧបត្ថម្ភ​ស្រាបៀរ​កម្ពុជា​ដែល​មាន​ទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ​អាមេរិក។ យ៉ាង​ណា​ ចំនួន​ទឹក​ប្រាក់​១០​ម៉ឺន​ដុល្លារ​អាមេរិក​នឹង​មិន​គ្រប់​គ្រាន់​សម្រាប់​ទ្រទ្រង់​មួយ​រដូវ​កាល​ពេញ​ឡើយ។ ក្លឹប​ត្រូវ​ការ​លុយ​បន្ថែម​ទៀត​ដើម្បី​ទ្រទ្រង់​ក្លឹប​​ទៅ​ថ្ងៃ​ខាង​មុខ​៕

    ដោយ៖ Dara Hunii

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី