វិរះបុរសបីសាចក្រហម ៖ ខ្ញុំស្ទើរតែមិនចង់ជឿថា Man Utd អាចវាយបកយកឈ្នះដូច្នេះនោះទេ

5224

អតីតខ្សែការពារក្រុមបីសាចក្រហមលោក Rio Ferdinand បានសារភាពថាគាត់មិនជឿថាក្រុម Manchester United អាចវាយបកយកឈ្នះ Paris Saint-Germain ក្រោយពីចាញ់ជើងទីមួយនៃក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយនៅកីឡដ្ឋាន Old Trafford មកម្លេះ ។

មនុស្សទូទាំងពិភពលោកដែលបានតាមដានវិស័យកីឡា គ្មាននរណាម្នាក់គិតថាក្រុមបិសាចក្រហម Manchester United អាចនឹងឡើងទៅវគ្គបន្តបាននោះទេ ខណៈដែលការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាករ Marcus Rashford នៅចុងម៉ោងបានជួយឱ្យក្រុមយក្សរបស់អង់គ្លេសមួយនេះទទួលជ័យជម្នះ ៣-១ លើ PSG និងរុញឲ្យក្រុមរបស់លោក Ole Gunnar Solskjaer ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ UCL ។ ចំណែកឯលោក Ferdinand បានបញ្ជាក់ថាលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងជ័យជម្នះដ៏តានតឹងនេះ ដែលនាំឱ្យក្រុមរបស់ Ole Gunnar Solskjaer ទទួលបានកៅអីមួយនៅវគ្គ ៨ ក្រុមចុងក្រោយដែល Man Utd ខកខានឡើងដល់វគ្គនេះអស់ពេលជាយូរណាស់មកហើយ ។

លោក Ferdinand បាននិយាយនិយាយប្រាប់គេហទំព័រ BT Sport ថា៖ ” ខ្ញុំមិនមានទំនុកចិត្តលើកីឡាករទាំងនេះដើម្បីធ្វើវាទេ ដោយមានកីឡាករក្មេងរហូតដល់ ១០ នាក់ ខ្ញុំមិនបានមើលឃើញលទ្ធផលនេះទេ បន្ទាប់ពី PSG លេងនៅក្នុងជើងទីមួយ ។ Ole Gunnar Solskjaer មានភាពក្លាហានជាមួយនឹងការជ្រើសរើសក្រុមរបស់គាត់ គាត់មានកីឡាករវ័យក្មេងចំនួន ៣ នាក់នៅលើទីលាន ” ។

លោកបន្តថា៖ ” Ole បាននាំយកជំនឿមកកាន់ក្រុមនេះវិញ ។ មនុស្សជាច្រើនមានការសង្ស័យថា Lukaku គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលត្រូវបានផ្តល់ឱ្យនូវជីវិតថ្មី ។ ខ្ញុំមិនគិតថាវាជាការពិន័យទេ ប៉ុន្តែការបែរខ្នងរបស់អ្នកក្នុងនាមជាខ្សែការពារអ្នកនឹងទទួលបានការពិន័យចំពោះរឿងបែបនេះ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី