ក្រសួងព័ត៌មានបានរៀបចំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន

24427
  • ក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន ក្រោមវត្តមានប្រធានអង្គប្រជុំ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ជាអ្នកជំនាញផ្នែកច្បាប់ មកពី ក្រសួង គន្លឹះ តំណាង ក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណះរដ្ឋមន្រ្តី និង ក្រុមប្រឹក្សាសេដ្ឋ កិច្ចសង្គម វប្បធម៏ ទីស្តីការគណះរដ្ឋមន្រ្តី ដើម្បីធ្វើការពិនិត្យ ពិភាក្សា ក្នុងការ ចូលរួមផ្តល់ ធាតុផ្សុំ សម្រាប់សេចក្តីព្រាងច្បាប់នេះ អោយមានលក្ខណះ គ្រប់ ជ្រុងជ្រោយ តាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នពាក់ពន្ធ័នីមួយៗ និងស្របតាម ស្ថានភាព នយោបាយ ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា នៅក្រសួងព័ត៌មាន ក្នុងសាលប្រជុំព្រះវិហារ នាព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ។

    មានប្រសាសន៏ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នេះត្រូវបានរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច អោយក្រសួងព័ត៌មាន កាលពីខែវិច្ឆិកា ឆ្នាំ ២០១៣ ដឹកនាំវេទិកាពិគ្រោះយោបល់ ជាមួយអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងក្រសួងស្ថាប័នពាក់ពន្ធ័ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាននេះឡើង ។ បន្ទាប់មកនៅក្នុងខែកុម្ភះ ឆ្នាំ ២០១៥ ក្រសួងព័ត៌មាន បានសហការ ជាមួយអង្គការ យូណេស្កូ ប្រចាំកម្ពុជា ដោយបានបង្កើតក្រុមការងារបច្ចេកទេស ហៅកាត់ថា TWG A 2 I ( អេ ធូ អាយ ) ហើយកិច្ចពិភាក្សាកែសម្រួលសេចក្តី ព្រាងច្បាប់នេះ សម្រាប់ក្រុមការងារបច្ចេកទេស ទើបតែបញ្ចប់កាលពីពេល ឆ្នាំកន្លងទៅនេះ ។ ប៉ុន្តែបើនិយាយជារួម ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កាលពី មុនដំបូង គឺក្រសួង ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ជាអ្នករៀបចំ តែក្រោយមក រាជរដ្ឋាភិបាលបានប្រគល់មកអោយក្រសួងព័ត៌មានជាអ្នករៀបចំម្តង ។

    សរុបជារួម ច្បាប់នេះ មានរយះពេលជាង ១២ ហើយសម្រាប់ ក្រសួងព័ត៌មាន បានដំណើរការរៀបចំអស់រយះពេល ២ ឆ្នាំកន្លះមកហើយ ដោយមានការចូលរួមពីគ្រប់ ផ្នែកពាក់ពន្ធ័ រួមទាំងអង្គការអន្តរជាតិ អង្គការសហ ប្រជាជាតិ ហើយក្នុងនោះអង្គការយូណេសស្កូ បានកំណត់ថា របៀបធ្វើច្បាប់ស្តីពីសិទ្ធិ ទទួលព័ត៌មាន នេះ គួរតែជាគំរូ សម្រាប់បណ្តាប្រទេសក្នុងអាស៊ាន ដែលមាន លក្ខណះបើកទូលាយ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី