ក្លឹប C G A និងទីលានវាយកូនហ្គូល Royal Cambodia បានសហការគ្នាបង្កើតពាន C G A CHIP MONG LAND CHAMPIONSHIP

24879
  • ក្លឹប C G A និងទីលានវាយកូនហ្គូល Royal Cambodia បានសហការគ្នាបង្កើតព្រឹត្តការណ៍ប្រកួតកីឡាវាយកូនហ្គូល ដណ្តើមពានរង្វាន់ C G A CHIP MONG LAND CHAMPIONSHIP ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាមួយនេះឱ្យមានការរីកចម្រើន ។ ក្លឹប C G A និងទីលានវាយកូនហ្គូល Royal Cambodia បានសហការគ្នាបង្កើតព្រឹត្តការណ៍ប្រកួតដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឱ្យមានការផុសផុល និងរីកចម្រើនបន្ថែមទៀត នៅកម្ពុជា នេះជាការបញ្ជាក់រួមគ្នាពីតំណាងក្លឹប C G A និងតំណាងទីលានវាយកូនហ្គូល Royal Cambodia Club នៅលើទីលាន Royal Cambodia ។

    លោក ញ៉ាញ់ ខែន នាយកអភិវឌ្ឍន៍ មុខជំនួញ ក្រុមហ៊ុន CHIP MONG GROUP CO ,LDT បានមានប្រសាសថា ដោយមើលឃើញអ្នកលេងកូនហ្គូល នៅកម្ពុជា នៅមានតិចតួចនៅឡើយ ដូច្នេះ លោកចង់យកព្រឹត្តការណ៍ប្រកួតនេះ ជាការផ្សព្វផ្សាយ ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡាកូនហ្គូល អោយមានការរីកចំរើន ។ ចំណែកឯ ប្រធានក្លឹប C G A ឯកឧត្តម ឯក វន្ឌី មានប្រសាសថា ក្នុងឆ្នាំ ២០២៣ កម្ពុជា ជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ដូច្នេះក្លឹប C G A ក៏ជាផ្នែកមួយ ក្នុងការរួមចំណែកអភិវឌ្ឍទាំងអត្តពលិកអោយមានសក្តានុពល និងហេដ្ឋារចនាសម័ន្ធ ឱ្យទៅស្តង់ដារអន្តរជាតិ ការសហការជាមួយទីលាន Royal Cambodia ដើម្បីត្រៀមទទួលការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសទាក់ទាញភ្ញៀវទេសចរណ៍ផង ។

    សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលពានរង្វាន់ C G A CHIP MONG LAND CHAMPIONSHIP គ្រោងធ្វើឡើងនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៩ នេះ នៅទីលាន Royal Cambodia PHNOM PENH Golf Club ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី