
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចដកប្រភេទកីឡាប្រដាល់គុនខ្មែរចេញពីព្រឹត្តិការណ៍បុណ្យទន្លេនៅក្រុងតាខ្មៅ ខណៈកីឡាទាំង ៨ផ្សេងទៀត នៅបង្ហាញខ្លួនធម្មតា។
ឯកឧត្តម វ៉ាត់ ចំរើន ទម្លាយថា គណៈកម្មការពុំមានលទ្ធភាពនាំយកកីឡាករបរទេសមកប្រកួតអន្តរជាតិឡើយ។ ក្នុងនោះសហព័ន្ធមានបំណងផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងបង្ហាញសមត្ថភាពនិងកីឡាករជម្រើសជាតិមួយចំនួនទៀត បង្ហាញភាពជក់ចិត្តក្នុងព្រឹត្តិការណ៍នេះ។ ប៉ុន្តែពួកគេ សុទ្ធតែជាប់ប្រកួតនៅសង្វៀនឯកជនអស់ទៅហើយ ទើប NOCC សម្រេចដកចេញតែម្តង។
យ៉ាងណាក្តី កីឡា៨ប្រភេទទៀត នឹងមាននៅខេត្តកណ្តាលដូចជា ជិះកង់ រត់ប្រណាំង អុកចត្រង្គ ប្រណាំងទូក ចំបាប់បុរាណ ហែលទឹក បាល់ទាត់ និងបាល់ទះ។
ដោយ៖ Dara Hunii