អបអរសាទរ!!! ដំណឹងល្អបំផុត អ្នកផ្ទុកមេរោគអេដស៍ ចាប់ពីពេលនេះទៅអាចព្យាបាលជាដាច់ ១០០% ហើយ

111082
  • អ្នកជំងឺផ្ទុកមេរោគអេដស៍ម្នាក់នៅអង់គ្លេសបានជាសះស្បោយពីជំងឺមួយនេះ ក្រោយទទួលការព្យាបាលដោយផ្សាំកោសិកា ដោយវាគឺជាករណីទី ២ ហើយ ដែលមានអ្នកជាពីជំងឺអេដស៍ នេះបើតាមរបាយការណ៍វេជ្ជបណ្ឌិត ចុះផ្សាយក្នុងទស្សនាវត្តី Nature កាលពីដើមសប្តាហ៍នេះ ។

    អ្នកផ្ទុកមេរោគអេដស៍រស់នៅក្នុងទីក្រុងឡុង ដែលធ្លាប់បានទទួលការព្យាបាលជំងឺមហារីកផងដែរនោះ ពេលនេះលែងមានវីរុសហ៊ីវ ក្នុងខ្លួនទៀតហើយ ក្រោយទទួលការព្យាបាលដោយផ្សាំកោសិកា ១៨ ខែ ហើយលោកក៏លែងទទួលទានថ្នាំពន្យាអាយុទៀតដែរ ។ អ្នកជំងឺមិនត្រូវបានប្រាប់ឈ្មោះរូបនេះត្រូវបានធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍កាលពីឆ្នាំ ២០០៣ និងបានចាប់ផ្តើមប្រើថ្នាំប្រឆាំងនឹងមេរោគនៅឆ្នាំ ២០១២ ។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា មេរោគបានប្រមូលផ្តុំគ្នា ហើយមួយរយៈក្រោយមកគេធ្វើការតាមដានមេរោគអេដស៍នៅក្នុងកោសិការបស់អ្នកជំងឺនោះ និងរកឃើញថា អ្នកជំងឺនោះគ្មានផ្ទុកមេរោគអេដស៍ទៀតទេ ។

    រហូតមកដល់ពេលនេះ មានអ្នកផ្ទុកមេរោគ HIV ចំនួនពីរនាក់ហើយដែលជាសះស្បើយពីជំងឺតាមរយៈការព្យាបាលយ៉ាងត្រឹមត្រូវពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដែលអ្នកទី ១ ជាអ្នកជំងឺនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ៕

    ដោយ៖ វី

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី