មេបក្សប្រឆាំងនៅវេណេហ្សុយអេឡាថា ប្រធានាធិបតី ម៉ាឌូរ៉ូ កំពុងសម្រុកនាំមាសចេញដើម្បីដូរយកលុយ

9960
  • មេបក្សប្រឆាំងក្នុងប្រទេសវេណេហ្ស៊ុយអេឡា លោក ជូអាន ហ្គៃដូ បានចេញមុខបង្ហើបព័ត៌មានថា លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បាននិងកំពុងព្យាយាមដឹកនាំមាសចេញពីធនាគារកណ្តាលវេណេស៊ុយអេឡា ដើម្បីយកទៅដោះដូរចេញជាលុយឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ជាការដោះដូរ ខណៈដែលស្ថានការណ៍នៅក្នុងប្រទេស កាន់តែផុយស្រួយដោយសារតែសហរដ្ឋអាមេរិកកំពុងបង្ហាញការគាំទ្រកាន់តែខ្លាំងទៅលើមេបក្សប្រឆាំង ។

    បក្សប្រឆាំងថា រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាបានប្រើប្រាស់ប្រទេសក្រិក ធ្វើជាកន្លែងប្តូរមាសយកលុយអឺរ៉ូយ៉ាងបន្ទាន់ និងឡើងយន្តហោះត្រឡប់ទៅទីក្រុងការ៉ាកាស់វិញ ។ ក្រុមបក្សប្រឆាំងវេណេស៊ុយអេឡាបានបញ្ជាក់ថា យន្តហោះរដ្ឋាភិបាលវេណេស៊ុយអេឡា គឺមានគោលដៅទៅប្រទេសក្រិកជាពិសេស ព្រោះមានតែប្រទេសក្រិកមួយទេ ដែលនៅបន្តគាំទ្ររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចំពោះមុខវិបត្តិនេះ ខណៈប្រទេសអឺរ៉ុបផ្សេងៗទៀត គឺលែងស្វាគមន៍រដ្ឋាភិបាលវេណេស៊ុយអេឡាទៀតហើយ ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី