អ្នកគាំទ្រ និងអ្នកតំណាងពីគ្រប់ក្លឹបក្នុងលីគ Serie A បានជួបជុំគ្នានៅទីក្រុង Florence ដើម្បីចូលរួមបុណ្យសពប្រធានក្រុមក្លិប Fiorentina គឺកីឡាករ Davide Astori ដែលបានទទួលមរណៈភាពការពីថ្ងៃអាទិត្យកន្លងទៅ។
ខ្សែការពារអីតាលីរូបនេះបានទទួលមរណៈភាពក្នុងជន្មាយុ ៣១ ឆ្នាំ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយជំងឺដ៏ឆាប់រហ័ស។ សមាជិកប៉ុន្មានរូបរបស់ក្លិប Juventus ដែលបានយកឈ្នះក្រុម Tottenham ក្នុងការប្រកួតកាលពីរាត្រីថ្ងៃពុធ រួមទាំងប្រធានក្រុមជម្រើសជាតិអុីតាលី គឺកីឡាករ Gianluigi Buffon ក៏បានមកចូលរួមបុណ្យនេះដែរ។
សពរបស់ Astori នឹងត្រូវយកទៅបញ្ចុះនៅទីក្រុង Bergamo ដែលជាទីក្រុងដែលគាត់ធំធាត់ ហើយជាទីដែលឪពុកម្តាយគាត់កំពុងរស់នៅ។
Astori បានចែកឋានទៅដោយបន្សល់ទុកនូវប្រពន្ធ និងកូនស្រីអាយុ ២ ឆ្នាំម្នាក់។
ដោយ៖ Dara Hunii