ទីបំផុត Messi ត្រឡប់ទៅកាន់ក្រុមជម្រើសជាតិអាហ្សង់ទីនវិញហើយ បន្ទាប់ពីសម្រាកអស់ ២៥០ ថ្ងៃ

21395
  • រយៈពេល ៨ ខែនិង ៦ ថ្ងៃបានកន្លងផុតទៅហើយចាប់តាំងពីកីឡាករ Lionel Messi ខកខានពាក់អាវជម្រើសជាតិអាហ្សង់ទីនបន្ទាប់ពីបញ្ចប់ការប្រកួត FIFA World Cup 2018 ប៉ុន្តែម្ចាស់អាវលេខ ១០ រូបនេះនឹងវិលត្រឡប់ទៅកាន់ក្រុមជម្រើសជាតិរបស់ខ្លួនវិញសម្រាប់ការប្រកួតមិត្តភាពទល់នឹង វេណេហ្ស៊ុយអេឡា នៅក្នុងទីក្រុងម៉ាឌ្រីដ នាថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ខាងមុខនេះ ។

    Lionel Messi បានសម្រេចចិត្តសម្រាកពីក្រុមជម្រើសជាតិជាបណ្តោះអាសន្នក្រោយពីយុទ្ធនាការ World Cup ខណះអាហ្សង់ទីនទទួលបានលទ្ធផលខកចិត្តយ៉ាងខ្លាំងដែលពួកគេបានធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងម្ចាស់ជើងឯកបារាំង ប៉ុន្តែប្រធានក្រុមរបស់ក្លឹប FC Barcelona រូបនេះកំពុងយកចិត្តទុកដាក់លើការប្រកួតដណ្ដើមពានរង្វាន់ Copa America នៅរដូវក្តៅក្រោយនេះនៅប្រទេសប្រេស៊ីល ។

    ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះនឹងបង្ហាញខ្លួននៅក្នុងកីឡដ្ឋាន Wanda Metropolitano ក្នុងជំនួបរវាង អាហ្សង់ទីនប៉ះជាមួយនឹងវេណេហ្ស៊ុយអេឡា ប៉ុន្តែម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះនឹងមិនធ្វើដំណើរទៅកាន់ទីក្រុង Tangier ជាមួយមិត្តរួមក្រុមរបស់ខ្លួនឡើយ ដើម្បីទៅបន្តប្រកួតមិត្តភាពជាមួយក្រុមជម្រើសម៉ារ៉ុក នៅថ្ងៃទី ២៦ ខែមីនា ។ នេះគឺដោយសារតែ Messi ត្រូវត្រឡប់មកកាន់កីឡដ្ឋាន Camp Nou វិញក្នុងជំនួបជើងទីពីរ វគ្គ ១៦ ក្រុមចុងក្រោយរវាង FC  Barcelona ប៉ះជាមួយក្រុមយក្សបារាំង Lyon ក្នុងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី