ពេលមើលស្ថិតិស៊ុតបាល់ Free-Kicks របស់ Ronaldo ទើបដឹងថាចាញ់ Messi ដាច់ដូចមេឃនឹងដី

32752
  • ពេលដឹងដំណឹងថាកីឡាករ Cristiano Ronaldo បានផ្លាស់ពីក្លិប Real Madrid ផ្ទេរទៅកាន់ក្លឹប Juventus ខ្សែប្រយុទ្ធឆ្នើម Paulo Dybala បានផ្ញើរសារមួយទៅកាន់ខ្សែបម្រើ Miralem Pjanic ដើម្បីធ្វើការជជែកគ្នាអំពីតួនាទីរបស់ពួកគេទាំងពីរនៅក្នុងក្រុម  ។

    Paulo Dybala បានសរសេរសារផ្ញើរទៅកាន់ Miralem Pjanic ថា៖ ” សូមទោស Mire ប៉ុន្តែខ្ញុំមិនគិតថាអ្នកនឹងទទួលបានកា Free-Kicks មិនច្រើនទេនៅឆ្នាំនេះ ” ។

    ដូច Pjanic ដែរខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំ Dybala គឺជាអ្នកជំនាញស៊ុតបាល់ហ្វ្រីឃីកដ៏ល្អមួយរូបផងដែរនៅតំបន់អឺរ៉ុប ប៉ុន្តែគាត់មិនមានភាពស្រពិចស្រពិលអ្វីនោះឡើយ អំពីវត្តមាន Ronaldo នៅក្នុងទីក្រុង Turin សម្រាប់តួនាទីរបស់អ្នកទាំងពីរ ។ សមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានប្រាប់ទៅ Gazzetta dello Sport ថា៖ ” យើងដឹងពីរបៀបដែលវាដំណើរការ ។  នៅខាងឆ្វេងមាន Cristiano យើងឈរនៅទីនោះដើម្បីបង្កើតរូបថតដ៏ល្អ! ” ។

    Pjanic ក៏មិនមានបញ្ហាទាក់ទងនឹងការផ្លាស់ប្តូរតួនាទីរបស់ខ្លួនដែរ ដោយប្រាប់វេបសាយផ្លូវការរបស់ក្លឹបថា៖ ” ដំបូងនៅពេលយើងធ្វើការលើបាល់ហ្វ្រីឃីកវានឹងជាខ្ញុំ ឬ Dybala ដែលបានយកវា ។ ឥឡូវនេះវាគឺ ១០០ ភាគរយ ( Ronaldo​ ) ហើយជាក់ស្តែងរូបគេគឺជាអ្នកទាត់បាល់ហ្វ្រីឃីកដ៏អស្ចារ្យ ” ។

    Cristiano Ronaldo ស៊ុតហ្វ្រីឃីកសម្រេចបានតែ ៩ លើកប៉ុណ្ណោះក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយក្នុងការប្រកួតទាំងអស់ ខណះគូរប្រកួតប្រជែងធំបំផុតរបស់គេខ្សែប្រយុទ្ធ Lionel Messi ស៊ុតហ្វ្រីឃីកសម្រេចទីបានរហូតដល់ ២៤ គ្រាប់ឯណោះនៅក្នុងរយះពេល ៥ ចុងក្រោយដូចគ្នានេះ ។

    ខាងក្រោមនេះគឺជាស្ថិតិអ្នកស៊ុត Free-Kicks ល្អបំផុត៖

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី