
បើនិយាយពីក្លិបកាំភ្លើងធំ Arsenal តើមានអ្នកណាខ្លះមិនស្គាល់? ហើយបើនឹកដល់ Arsenal គឺគេតែងតែនឹកឃើញដល់ Arsene Wenger ភ្លាម គិតមកដល់ពេលនេះគឺមានរយៈកាល ២២ឆ្នាំហើយ ដែលបុរសមានរហ័ស្សនាមតាបារាំង ក្លាយខ្លួនជាអ្នកចាត់ការក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដ៏ចំនាស់មួយនេះ។ ក្នុងរយៈពេលជាង ២០ឆ្នាំនេះនៅកាំភ្លើងធំ គឺគាត់មិនបានចាត់ទុកជាអ្នកចាត់ការជោគជ័យប៉ុន្មាននោះទេ ព្រោះថាក្លិបមិនសូវបានជាឈ្នះ ពានអ្វីជាដុំកំភួនឡើយ បើប្រៀបធៀបជាមួយ Sir Alex គឺផ្ទុយស្រឡះតែម្តង។
មុនដំបូងសូមមើលប្រវត្តិសង្ខេបរបស់លោក Wenger ជាមុនសិន!
លោក Arsene Wenger កើតថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៤៩ មកទល់ពេលនេះគាត់មានវ័យ ៦៨ឆ្នាំហើយ គាត់ជាជនជាតិបារាំង ដែលកើតនៅតំបន់ Strasbourg នៅក្នុងអាជីពជាអ្នកចាត់ការជាង ៣០ឆ្នាំនេះ គាត់បានធ្វើការជាមួយក្លិបបាល់ទាត់មិនសូវបានច្រើននោះទេ ព្រោះថាគាត់បានចំណាយពេលស្ទើទាំងស្រុងជាមួយ កាំភ្លើងធំបាត់ទៅហើយ។ ក្លិបដែលគាត់ធ្លាប់ចាត់ការ មានដូចជា៖
ក្លិប Nancy របស់បារាំង ពីឆ្នាំ ១៩៨៤ ដល់ ១៩៨៧
ក្លិប Monaco របស់បារាំង ពីឆ្នាំ ១៩៨៧ ដល់ ១៩៩៥
ក្លិប Nagoya Grampus របស់ជប៉ុន ពីឆ្នាំ ១៩៩៥ ដល់ ១៩៩៦
ចុងក្រោយគឺ ក្លិបកាំភ្លើងធំនៅ អង់គ្លេស នេះហើយចាប់តាំងពី ឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ននេះ។
ពានរង្វាន់ដែលគាត់ទទួលបានជាង ៣០ឆ្នាំ នេះមិនសូវច្រើនប៉ុន្មានដែរ មានដូចជា៖
English Premier League ៣ដង
Ligue 1 ១ដង
FA Cup ៧ដង
Coupe de France ១ដង
Community Shield ៧ដង
Emirate Cup ៥ដង
Premier League Asian Trophy ១ដង
ក្នុងរយៈពេលជាង ៣០ឆ្នាំនេះគាត់មិនដែលស្គាល់រសជាតិ ពាន Champions League សូម្បីតែម្តង គឺធ្លាប់បានលេខ២ តែម្តងគត់កាលពីរដូវកាល ២០០៥ ២០០៦។ មានចំងល់មួយចំនួនបានចោទសួថាហេតុអ្វីបានជាក្លិបទុកចិត្តទុកថ្លើមគាត់ម្ល៉េះ ដោយឲ្យកាន់តំណែងជាអ្នកចាត់ការមកទល់នឹងពេលនេះ? តើគាត់មានគុណសម្បត្តិអ្វីខ្លះទៅ? បើនិយាយពីពានវិញដូចជាមិនប៉ុន្មាននោះទេ។
ចម្លើយគឺថា គាត់មិនមែនជាអ្នកចាត់ការឈ្នះពានរង្វាន់ច្រើនក៏ពិតមែន តែគាត់មានយុទ្ធសាស្រ្តអោយមានតុល្យភាពក្នុងក្រុម ទាំងកីឡាករ និង ចំណូលចំណាយ។ គាត់តែងតែទិញកីឡាករមកក្នុងតម្លៃទាប ហើយលក់ចេញក្នុងតម្លៃថ្លៃ គាត់តែងតែរើសយក យុវជន ក្នុងក្លិបផ្ទាល់មកបណ្តុះបណ្តាលអោយក្លាយជា កីឡាករសំខាន់ក្នុងក្រុមនឹងលក់ចេញ និយាយរួមគឺក្រុមរបស់គាត់មិនឈ្នះពានក៏ពិតមែន តែក៏មិនធ្លាក់ទម្រង់លេងខ្លាំងក្លានោះដែរ ហើយចំណេញច្រើន។ ចំពោះកីឡាករវិញដែលក្រោមការគ្រប់គ្រងរបស់គាត់គឺមិនសូវមានការចង់ចាកចេញពីក្លិបញឹកញាប់ផងដែរ។
យើងអាចសម្លឹងមើលឃើញថា ក្រុមមួយចំនួនមួយរយៈកាលចុងក្រោយនេះគឺ ព្យាយាមទិញកីឡាករច្រើន និងថ្លៃៗមកពង្រឹកក្រុម ដើម្បីឈ្នះពាន តួយ៉ាងដូចជា PSG ជាដើម គ្រាន់តែ Neymar និង Mbappe ជិត ៤០០លានផោនបាត់ទៅហើយ។ តែជាលទ្ធផល គឺទើបតែធ្លាក់ដោយសាថ្វីជើងរបស់ Real កាលពីម្សិលម៉ិញនេះឯង។
អ៊ីចឹងសបញ្ជាក់អោយឃើញថាការចំណាយច្រើនទៅលើការទិញដូរកីឡាករមិនប្រាកដថាល្អនោះទេ ទស្សនៈនេះហើយបានជា តាបារាំងគាត់ទទួលបានការទុកចិត្តពីសំណាក់ម្ចាស់ក្លិប Arsenal។ តើគាត់អាចបន្តអាជីពគាត់ជាមួយកាំភ្លើងធំនេះដល់ពេលណាព្រោះថាអ្នកគាំទ្រជាច្រើនតែងតែលើកបដាដេញគាត់រាល់ពេល Arsenal ប្រកួតម្តងៗ?
តើលោកអ្នកមានដឹងអ្វីពីគាត់ទៀតទេ ចូលរួម comment ទាំង អស់គ្នា ដើម្បីចែករំលែកដល់មិត្តៗរបស់យើងបានដឹងទាំងអស់គ្នាផង។
ដោយ៖ Dara Hunii