អតីតគ្រូ Barce លោក Enrique អះអាងថា Neymar នឹងមិនអាចក្លាយជាកីឡាករល្អបំផុតនោះទេ

12106
  • គ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញលោក Luis Enrique នៅតែមិនជឿជាក់ថា Neymar នឹងក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោកនោះទេ បើទោះបីជាលោកបានទទួលស្គាល់ទេពកោសល្យរបស់ដ៏អស្ចារ្យរបស់តារាសញ្ជាតិប្រេស៊ីលរូបនេះយ៉ាងណាក៏ដោយ ។

    លោក Luis Enrique និង Neymar ធ្លាប់រួមការងារជាមួយគ្នាអស់រយះពេលជាង ៣ រដូវកាលនៅក្នុងក្លឹប FC Barcelona ដោយបានបានឈ្នះពានរង្វាន់ជាច្រើនដូចជាឈ្នះពានក្របខ័ណ្ឌ Laliga ចំនួន ២ ដង , UCL ចំនួន ១ លើក , Copa Del Rey ៣ ដង និងពានរង្វាន់ជាច្រើនទៀតក្នុងអំឡុងអ្នកទាំងពីនៅក្នុងក្លឹប Barcelona ខណះម្នាក់កាន់តំណែងជាគ្រូបង្វឹក និងម្នាកមានតួនាទីជាកីឡាករ ។

    បន្ទាប់ពីដឹកនាំជួយឲ្យក្លឹបយក្សរបស់អេស្ប៉ាញមួយនេះក្ដោបក្ដាប់ពានរង្វាន់ជាច្រើនទាំងពាននៅក្នុងស្រុក និងក្រៅស្រុករួចមក លោក Luis Enrique ក៏សម្រេចដើរចេញពីក្រុមអ្នកមានបុណ្យ FC Barcelona កាលពីរដូវក្ដៅ ២០១៧ ស្របពេលដែល Neymar ក៏ផ្ទេរទៅកាន់ក្លឹបយក្សរបស់បារាំង Paris Saint-Germain ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ២២២ លានអឺរ៉ូ ផងដែរ ។ បើទោះបីជាលោកទទួលស្គាល់អំពីទេពកោសល្យដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះយ៉ាងណាក៏ដោយក៏គ្រូបង្វឹកគោជល់អេស្ប៉ាញរូបនេះជឿជាក់ថា Neymar នឹងមិនអាចក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោកបាននោះទេ ។

    លោក Luis Enrique បាននិយាយថា៖ ” គាត់ ( Neymar ) មានសក្តានុពលក្នុងការក្លាយជាកីឡាករដ៏លេចធ្លោម្នាក់ ។ ពេលវេលានឹងប្រាប់ ហើយខ្ញុំមិនប្រាកដថាគាត់នឹងក្លាយជាកីឡាករល្អបំផុតនោះទេ ប៉ុន្តែគាត់ជាអ្នកឈ្នះនៅលើទីលាន ” ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី