Son Heung-min ៖ ឳពុករបស់ខ្ញុំបានប្រាប់ថាចាំចូលនិវត្តន៍ពីបាល់ទាត់សិន ចាំយកប្រពន្ធ

9184

Son Heung-min បានបង្ហើបថា ឳពុករបស់ខ្លួនបានប្រាប់ថាគួរតែចាំចូលនិវត្តន៍ពីបាល់ទាត់សិន ចាំគិតគូរអំពីរឿង​យកប្រពន្ធ ខណះខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងរូបនេះកំពុងឡើងជើងខ្លាំង និងបានក្លាយជាកីឡាករដ៏សំខាន់បំផុតនៅក្នុងក្លឹប Tottenham Hotspur ។

Son Heung-min បច្ចុប្បន្នបង្ហាញទម្រង់លេងកាន់តែល្អឡើងៗ ដោយបានជួយឲ្យក្រុមជម្រើសជាតិរបស់ខ្លួនគ្រងតំណែងជើងឯក អាស៊ីហ្គេម កាលពីឆ្នាំ ២០១៨ និងជួយឲ្យក្លឹបរបស់ខ្លួនឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ ប្រកួតនារដូវកាលនេះនៅលីគកំពូលអង់គ្លេស ។ ខណះ Son ក៏ចង់ផ្ដោតទៅលើអាជីពបាល់ទាត់បច្ចុប្បន្នរបស់ខ្លួនឲ្យពេញទំហឹងផងដែរដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករលំដាប់កំពូលរបស់ម្នាក់ ដូច្នេះខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះសុខចិត្តធ្វើតាមដំបូន្មានរបស់ឪពុករបស់ខ្លួនហើយរង់ចាំទាស់តែចូលនិវត្តន៍សិនទើបគិតគូររៀបការ ។

Son បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian ថា៖ ” ឪពុករបស់ខ្ញុំនិយាយបែបនេះហើយខ្ញុំយល់ស្រប ។ នៅពេលដែលអ្នករៀបការលេខមួយនឹងក្លាយជាគ្រួសារប្រពន្ធនិងកូន ហើយបន្ទាប់មកទើបបាល់ទាត់ ។ ខ្ញុំចង់ធ្វើឱ្យប្រាកដថាខណៈពេលដែលខ្ញុំលេងនៅកម្រិតកំពូល បាល់ទាត់អាចជាលេខមួយ ” ។

តារាជើងស៊ុតដែលទើបតែនឹងទទួលបានពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំនៅអង់គ្លេសរូបនេះបានបន្តថា៖ ” អ្នកមិនដឹងថាតើអ្នកអាចលេងក្នុងកម្រិតកំពូលបានរយះពេលប៉ុន្មាននោះទេ ។ នៅពេលអ្នកចូលនិវត្តន៍ឬនៅពេលអ្នកមានអាយុ ៣៣ ឬ ៣៤ ឆ្នាំ អ្នកនៅតែអាចរស់នៅបានយូរជាមួយក្រុមគ្រួសាររបស់អ្នក ” ៕

ដោយ៖តារា

ប្រភព :
Marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី