ចុមបដិសេធបាត់!!! លោក Guardiola ចេញមកច្រានចោលភ្លាមៗរឿងទៅដឹកនាំ Juventus

7037

លោក Pep Guardiola គ្រូបង្វឹករបស់ក្លឹប Manchester City បានច្រានចោលព័ត៌មានដែលនិយាយថាលោកនឹងចាកចេញពីកីឡដ្ឋាន Etihad ដើម្បីទៅដឹកនាំក្លឹបសេះបង្កង់ Juventus នារដូវកាលក្រោយ ។

បច្ចុប្បន្នក្រុមរបស់លោក Guardiola កំពុងឈរនៅកំពូលតារាងបណ្ដោះអាសន្ននៃក្របខ័ណ្ឌ Premier League ដោយវ៉ាដាច់គូរប្រកួតប្រជែងដ៏ស្វិតស្វាញរបស់ខ្លួនក្លឹបហងក្រហម Liverpool ចំនួន ៤ ពិន្ទុ គិតមកត្រឹមពេលនេះ ខណះក្រុមរបស់លោក Jurgen Klopp នៅសល់មួយប្រកួតទៀតនៅក្នុងដៃ ។

ឈ្មោះរបស់លោក Pep Guardiola ត្រូវបានសារពត៌មានជាច្រើនទូទាំងពិភពលោកបានចុះផ្សាយអំពីទំនាក់ទំនងជាមួយនឹងក្លិបយក្សរបស់អ៊ីតាលីនៅក្នុងរយះប៉ុន្មានថ្ងៃថ្មីៗនេះ ស្របពេលក្រុមដែលមានរហ័សនាមស្ត្រីចំណាស់មួនេះកំពុងប្រឈមនឹងការធ្លាក់ចេញពីពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League សារជាថ្មីម្ដងទៀតនារដូវកាលនេះ ។ ខណះតំណែងរបស់លោក Massimiliano Allegri ក៏កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលផងដែរបន្ទាប់ពីភ្លាត់ចាញ់ក្រុមខ្លាំងរបស់អេស្ប៉ាញ Atletico Madrid កាលពីជើងទីមួយរហូតដល់ ២-០ ខណៈជំនួបជើងទីពីរនឹងត្រូវលេងនៅយប់ថ្ងៃអង្គារនេះដែលការប្រកួតនេះនឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Juventus Stadium ។

លោក Guardiola បានប្រាប់អ្នកយកព័ត៌មានថា៖ ” ខ្ញុំដឹងថាប្រព័ន្ធផ្សព្វផ្សាយសង្គមមានឥទ្ធិពលខ្លាំង ប៉ុន្តែខ្ញុំមិនយល់ថាហេតុអ្វីបានជាសារពត៌មានធំៗនិយាយថាខ្ញុំនឹងទៅអ៊ីតាលីនោះទេ ។ ខ្ញុំមានពីរឆ្នាំទៀតនៅទីនេះ ហើយខ្ញុំនឹងមិនទៅណានោះទេលុះត្រាតែពួកគេបណ្តេញខ្ញុំ ហើយខ្ញុំសង្ឃឹមថានឹងនៅទីនេះពីរឆ្នាំទៀត ហើយក៏ប្រហែលជាច្រើនឆ្នាំទៀតផងដែរ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី