ចិន ជម្រុញឱ្យ អាមេរិក និងកូរ៉េខាងជើង ចាត់វិធានការជាជំហានៗដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរ

10330

បញ្ហាតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េមិនអាចដោះស្រាយបានទេ ក្នុងរយៈពេលតែមួយថ្ងៃ ហើយថា ចំណុចសំខាន់គឺភាគីទំាងសងខាងត្រូវតែដោះសា្រយនូវការព្រួយបារម្ភ ដែលសមហេតុសមផល ដើម្បីបង្កើនការទុកចិត្តគ្នាទៅវិញទៅមក និងសមិទ្ធិផលនានា ក៏ដូចជាបើកផ្លូវដើម្បីដោះស្រាយបញ្ហា ។

អ្នកនំាពាក្យក្រសួងការបរទេសចិន លោក លូ កាង បានកត់សម្គាល់បែបនេះ នៅក្នុងសន្និសិទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ដោយលោក កាង បានអះអាងថា ទីក្រុងប៉េកំាងតែងតែជឿជាក់ថា គោលនយោបាយធ្វើកិច្ចពិភាក្សា និងចរចាគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺនៅតែរបៀបវារៈយ៉ាងសំខាន់ ក្នុងការដោះសា្រយវិបត្តនៅក្នុងតំបន់ទ្វីបកូរ៉េ ។

លោក លូ កាង បានបន្ថែមទៀតថា យើងទំាងអស់គ្នាបានឃើញយ៉ាងច្បាស់ថា មេដឹកនាំមកពីភាគីទាំងពីរបានសម្តែងឆន្ទៈក្នុងការរក្សាកិច្ចសន្ទនាគ្នា ហើយយើងសង្ឃឹមថា ប្រទេសទាំងពីរអាចដាក់ឆន្ទៈនេះអោយអនុវត្ត ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី