លោក ចន បូលតុន បញ្ជាក់ថា លោក ត្រាំ នៅតែរក្សាគោលជំហរបើកកិច្ចចរចាថែមទៀតជាមួយកូរ៉េខាងជើង

6593

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន បានគូសបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែរក្សាជំហរបើកទូលាយសម្រាប់កិច្ចចរចាបន្ថែមទៀតជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ។

លោក បូលតុន បានកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន FOX News នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ បន្ទាប់ពីអ្នកស្រាវជ្រាវអាមេរិកមួយក្រុមបានរាយការណ៍ថា តាមរយៈរូបភាពថតដោយផ្កាយរណបបានបង្ហាញថា កូរ៉េខាងជើងបាននឹងកំពុងលួចលាក់សាងសង់ធ្វើតេស្តមីស៊ីលរបស់ខ្លួនឡើងវិញ ដែលស្ថិតនៅភាគពាយព្យប្រទេស ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ បានព្រមានថា ប្រទេសកូរ៉េខាងជើងអាចនឹងប្រឈមនូវការដាក់ទណ្ឌកម្មថ្មីទៀត ខណៈណារដ្ឋកុម្មុយនីស្តមួយនេះ មិនយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទេនោះ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី